ព្រះត្រៃបិដក ភាគ ៣៨
ចុះសោមនស្សិន្ទ្រិយ កើតឡើងក្នុងទីដូចម្តេច ទើបរលត់ទៅ ឥត មានសេសសល់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ព្រោះលះបង់ នូវសុខផង លះបង់នូវទុក្ខផង ព្រោះអស់ទៅ នៃសោមនស្ស និងទោមនស្ស ក្នុងកាលមុនផង ចូល កាន់ចតុត្ថជ្ឈាន ជាធម្មជាតមានអារម្មណ៍មិនមែនជាទុក្ខ មិនមែនជាសុខ គឺជាឧបេក្ខា មានសតិ ដ៏បរិសុទ្ធ ដោយឧបេក្ខា ហើយសម្រេចសម្រាន្តនៅ។ សោមនស្សិន្ទ្រិយ កើតឡើងហើយ ក្នុងចតុត្ថជ្ឈាននុ៎ះ ទើបរលត់ទៅ ឥតមានសេសសល់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ ហៅថា ដឹងច្បាស់ នូវការរលត់ទៅ នៃសោមនស្សិន្ទ្រិយ ប្រមូលមកនូវចិត្ត ដើម្បីសេចក្តីពិត។
[២៨៤] ម្នាលភិក្ខុទាំងឡាយ ឧបេក្ខិន្ទ្រិយ រមែងកើតឡើង ដល់ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនប្រមាទ មានព្យាយាម ដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន។ ភិក្ខុនោះ ក៏ដឹងច្បាស់ យ៉ាងនេះថា ឧបេក្ខិន្ទ្រិយនេះ កើតឡើងហើយ ដល់អាត្មាអញ ឧបេក្ខិន្ទ្រិយនោះឯង ប្រកបដោយនិមិត្ត ប្រកបដោយហេតុ ប្រកបដោយសង្ខារ ប្រកបដោយបច្ច័យ ឯឧបេក្ខិន្ទ្រិយនោះ មិនមាននិមិត្ត មិនមានហេតុ មិនមានសង្ខារ មិនមានបច្ច័យ នឹងកើតឡើង ហេតុនុ៎ះ មិនមានឡើយ។ ភិក្ខុនោះ ដឹងច្បាស់នូវឧបេក្ខិន្ទ្រិយផង ដឹងច្បាស់នូវហេតុកើតឡើង នៃឧបេក្ខិន្ទ្រិយផង
ID: 636852612867943512
ទៅកាន់ទំព័រ៖