ព្រះត្រៃបិដក ភាគ ៣៨
ដឹងច្បាស់នូវការរលត់ទៅ នៃឧបេក្ខិន្ទ្រិយផង មួយវិញទៀត ឧបេក្ខិន្ទ្រិយ កើតឡើងក្នុងទីឯណា រមែងរលត់ទៅ ឥតមានសេសសល់ ក៏ដឹងច្បាស់ នូវទីនោះផង។ ចុះឧបេក្ខិន្ទ្រិយ កើតឡើងក្នុងទីដូចម្តេច ទើបរលត់ទៅ ឥតមានសេសសល់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កន្លង នូវនេវសញ្ញានាសញ្ញាយតនៈ ដោយសព្វគ្រប់ ហើយចូលកាន់សញ្ញាវេទយិតនិរោធ។ ឧបេក្ខិន្ទ្រិយ កើតឡើងក្នុងសញ្ញាវេទយិតនិរោធនុ៎ះ ទើបរលត់ទៅ ឥតមានសេសសល់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះហៅថា ដឹងច្បាស់នូវការរលត់ទៅ នៃឧបេក្ខិន្ទ្រិយ ប្រមូលមកនូវចិត្ត ដើម្បីសេចក្តីពិត។
ចប់ សុខិន្ទ្រិយវគ្គ ទី ៤។
ឧទ្ទាននៃសុខិន្ទ្រិយវគ្គនោះគឺ
និយាយអំពីឥន្ទ្រិយសុទ្ធ ១ អំពីសោតាបន្នបុគ្គល ១ អំពីភិក្ខុជាអរហន្ត ១ អំពីសមណព្រាហ្មណ៍ មានពីរលើក អំពីការចែកឥន្ទ្រិយ មាន ៣ លើក អំពីសុខិន្ទ្រិយកើតឡើង ព្រោះអាស្រ័យផស្សៈ ដូចព្រនួតភ្លើង ១ អំពីភិក្ខុបានសម្រេចឈាន ១។
ID: 636852613148739572
ទៅកាន់ទំព័រ៖