ព្រះត្រៃបិដក ភាគ ៣៨

​ជរា​វគ្គ​


 ​[​២៨៥​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ប្រាសាទ​ ​នៃ​មិគា​រមាតា​ ​ក្នុង​វត្ត​បុព្វារាម​ ​ជិត​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ចេញ​អំពី​ទី​ពួន​សម្ងំ​ ​(​ផល​សមាបត្តិ​)​ ​ក្នុង​សាយណ្ហសម័យ​ ​ហើយ​ទ្រង់​គង់​ហាល​ព្រះ​បិដ្ឋិ​ ​(​ខ្នង​)​ ​ក្នុង​ទី​កំ​ដៅ​ថ្ងៃ​ខាងក្រោយ​ ​(​ប្រាសាទ​)​។​ ​គ្រានោះ​ឯង​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​ច្របាច់​ ​នូវ​ព្រះ​កាយ​ ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដោយដៃ​ ​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​
 ​[​២៨៦​]​ ​អសា្ចរ្យ​ណាស់​ ​ព្រះអង្គ​ ​ចំឡែក​ណាស់​ ​ព្រះអង្គ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​ព្រះ​ឆវិវណ្ណ​ ​របស់​ព្រះអង្គ​ ​មិន​បរិសុទ្ធ​ផូរផង់​ ​ដូច​អំពី​មុន​ឡើយ​ ​ទាំង​ព្រះ​អង្គាវយវៈ​ ​ក៏​ធូរ​ជ្រាយ​ ​មាន​ព្រះ​ចម្មៈ​ជ្រួញជ្រីវ​ ​ព្រះ​កាយ​ក៏​ទន់ទោរ​ ​ការប្រែប្រួល​ ​នៃ​ឥន្ទ្រិយ​ទាំងឡាយ​ ​គឺ​ចក្ខុន្រ្ទិយ​ ​សោតិន្រ្ទិយ​ ​ឃានិន្រ្ទិយ​ ​ជី​វិ្ហន្រ្ទិយ​ ​កាយិន្ទ្រិយ​ ​ក៏​ឃើញប្រាកដ​។​
ថយ | ទំព័រទី ១៨៧ | បន្ទាប់
ID: 636852613434425913
ទៅកាន់ទំព័រ៖