ព្រះត្រៃបិដក ភាគ ៣៨

 ​[​២៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​ត្រាច់​ទៅ​នៃ​ពួក​ស្វា​ ​និង​ពួក​មនុស្ស​ ​មិន​មាន​ក្នុង​ប្រទេស​ឯណា​ ​ប្រទេស​នោះ​ ​ជា​ប្រទេស​នៃ​ស្តេចភ្នំ​ ​ឈ្មោះ​ហិមវន្ត​ ​ជាទី​ទៅ​បាន​ដោយ​លំបាក​ ​ជាទី​រដិបរដុប​ ​ក៏​មាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពិតមែនតែ​ការដែល​ត្រាច់​ទៅ​បាន​នៃ​ពួក​ស្វា​ ​ក្នុង​ប្រទេស​ឯណា​ ​ប្រទេស​នោះ​ ​ជា​ប្រទេស​នៃ​ស្តេចភ្នំ​ ​ឈ្មោះ​ហិមវន្ត​ ​ជាទី​ទៅ​បាន​ដោយ​លំបាក​ ​ជាទី​មិន​រាបស្មើ​ ​តែ​ពួក​មនុស្ស​ត្រាច់​ទៅ​មិនបាន​ ​ក៏​មាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​ត្រាច់​ទៅ​បាន​ ​នៃ​ពួក​ស្វា​ក្តី​ ​ពួក​មនុស្ស​ក្តី​ ​ក្នុង​ប្រទេស​ឯណា​ ​ប្រទេស​នោះ​ ​ជា​ប្រទេស​នៃ​ស្តេចភ្នំ​ ​ឈ្មោះ​ហិមវន្ត​ ​មាន​ភូមិភាគ​រាបស្មើ​ល្អ​ ​ជាទី​គួរ​រីករាយ​ក៏​មាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ទីនោះ​ឯង​ ​ពួក​ព្រាន​ ​ដាក់​នូវ​ជ័រស្អិត​ ​ក្នុង​ផ្លូវ​នៃ​ស្វា​ ​ដើម្បី​បៀតបៀន​នូវ​ពួក​ស្វា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ស្វា​ឯណា​ ​មាន​ជាតិ​ជា​សត្វ​មិន​ល្ងង់ខ្លៅ​ ​មាន​ជាតិ​ជា​សត្វ​មិន​រលោរលាំ​ ​នៅក្នុង​ទីនោះ​ ​ស្វា​ទាំងនោះ​ ​បានឃើញ​ជ័រស្អិត​នោះ​ហើយ​ ​ក៏​គេច​ចេញ​អំពី​ចម្ងាយ​។​ ​
ថយ | ទំព័រទី ១៩ | បន្ទាប់
ID: 636852237764538824
ទៅកាន់ទំព័រ៖