ព្រះត្រៃបិដក ភាគ ៣៨

 ​[​២៩១​]​ ​ម្នាល​ព្រាហ្មណ៍​ ​ឥន្ទ្រិយ​ ​៥​ ​យ៉ាងនេះ​ ​មាន​វិស័យ​ផ្សេង​ ​ៗ​គ្នា​ ​មាន​អា​រម្ម​ណ៍​ផ្សេង​ៗ​ ​គ្នា​ ​រមែង​មិន​ទទួល​នូវ​អារម្មណ៍​ ​និង​វិស័យ​នៃ​គ្នា​និង​គ្នា​។​ ​ឥន្ទ្រិយ​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ចក្ខុន្ទ្រិយ​ ​១​ ​សោ​តិ​ន្ទ្រិយ​ ​១​ ​ឃា​និ​ន្ទ្រិយ​ ​១​ ​ជី​វិ្ហន្ទ្រិយ​ ​១​ ​កាយិន្ទ្រិយ​ ​១​។​ ​ម្នាល​ព្រាហ្មណ៍​ ​កាលបើ​ឥន្ទ្រិយ​ ​ទាំង​ ​៥​ ​យ៉ាងនេះ​ ​មាន​វិ​ស័យ​ផ្សេង​ៗ​ ​គ្នា​ ​មាន​អា​រម្ម​ណ៍​ផ្សេង​ៗ​គ្នា​ ​មិន​ទទួល​នូវ​អារម្មណ៍​ ​និង​វិស័យ​នៃ​គ្នា​និង​គ្នា​ហើយ​ ​មានតែ​ចិត្តជា​ទីពឹង​ ​ទាំង​ចិត្ត​ ​ក៏​រមែង​ទទួល​នូវ​អារម្មណ៍​ ​និង​វិស័យ​ ​នៃ​ឥន្ទ្រិយ​ទាំងនោះ​។​
 [​២៩២​]​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ចុះ​អ្វី​ជាទី​ពឹង​របស់​ចិត្ត​។​ ​ម្នាល​ព្រាហ្មណ៍​ ​សតិ​ ​ជាទី​ពឹង​របស់​ចិត្ត​។​
 [​២៩៣​]​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ចុះ​អ្វី​ជាទី​ពឹង​របស់​សតិ​។​ ​ម្នាល​ព្រាហ្មណ៍​ ​វិមុត្តិ​ ​ជាទី​ពឹង​របស់​សតិ​។​
ថយ | ទំព័រទី ១៩០ | បន្ទាប់
ID: 636852614246392354
ទៅកាន់ទំព័រ៖