ព្រះត្រៃបិដក ភាគ ៣៨

 ​[​២៩៤​]​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ចុះ​អ្វី​ជាទី​ពឹង​របស់​វិមុត្តិ​។​ ​ម្នាល​ព្រាហ្មណ៍​ ​និព្វាន​ជាទី​ពឹង​របស់​វិមុត្តិ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ចុះ​អ្វី​ជាទី​ពឹង​ ​របស់​ព្រះនិព្វាន​។​ ​ម្នាល​ព្រាហ្មណ៍​ ​អ្នក​កន្លង​ហួស​ប្រស្នា​ហើយ​ ​អ្នក​មិន​អាច​កាន់​យក​ ​នូវ​ទីបំផុត​នៃ​ប្រស្នា​បាន​ឡើយ​។​ ​ម្នាល​ព្រាហ្មណ៍​ ​ព្រោះថា​ ​មគ្គ​ព្រហ្មចរិយ​ធម៌​ ​ឈម​ទៅកាន់​និព្វាន​ ​មាន​និព្វាន​ប្រព្រឹត្តទៅ​ខាងមុខ​ ​មាន​និព្វាន​ជាទីបំផុត​។​
 [​២៩៥​]​ ​គ្រានោះ​ឯង​ ​ឧណ្ណា​ភព្រា​ហ្ម​ណ៍​ ​ក៏​ត្រេកអរ​ ​អនុមោទនា​ ​នូវ​ភាសិត​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​រួច​ក្រោក​ចាក​អាសនៈ​ ​ថ្វាយបង្គំលា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ធ្វើ​ប្រទក្សិណ​ ​ហើយ​ដើរចេញ​ទៅ​។​
 [​២៩៦​]​ ​គ្រានោះ​ ​កាល​ឧណ្ណា​ភព្រា​ហ្ម​ណ៍​ ​ចៀសចេញ​ទៅ​ ​មិនយូរ​ប៉ុន្មាន​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ក៏​ត្រាស់​នឹង​ពួក​ភិក្ខុ​ថា​
ថយ | ទំព័រទី ១៩១ | បន្ទាប់
ID: 636852614504787134
ទៅកាន់ទំព័រ៖