ព្រះត្រៃបិដក ភាគ ៣៨

 ​[​២៩៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ផ្ទះ​កំពូល​ ​ឬ​សាលា​ ​ដែល​មាន​កំពូល​ ​មាន​បង្អួច​ក្នុង​ទិសខាងជើង​ ​ឬ​ទិសខាងកើត​ ​កាលបើ​ព្រះអាទិត្យ​រះ​ឡើង​ ​រស្មី​ចូល​ទៅតាម​បង្អួច​ហើយ​ ​ស្ថិតនៅ​ក្នុង​ទីណា​ ​មាន​ឧបមា​យ៉ាងណា​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​រស្មី​ស្ថិតនៅ​ត្រង់​ជញ្ជាំង​ទិសខាងលិច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​ឧណ្ណា​ភព្រា​ហ្ម​ណ៍​ ​មាន​សទ្ធា​ខ្ជាប់ខ្ជួន​ ​ជា​ឫស​ស្ថិតនៅ​មាំមួន​ ​ចំពោះ​តថាគត​ ​ទោះ​សមណៈ​ក្តី​ ​ព្រាហ្មណ៍​ក្តី​ ​ទេវតា​ក្តី​ ​មារ​ក្តី​ ​ព្រហ្ម​ក្តី​ ​នរណា​មួយ​ ​ក្នុង​លោក​ក្តី​ ​មិន​ងាយ​បំបែរ​ ​ឲ្យ​ងាក​ចេញ​បាន​ឡើយ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សម័យនេះ​ ​បើ​ឧណ្ណា​ភព្រា​ហ្ម​ណ៍​ ​ធ្វើ​មរណកាល​ ​ឧណ្ណា​ភព្រា​ហ្ម​ណ៍​ ​ដែល​ប្រកបដោយ​សញ្ញោជន​ឯណា​ហើយ​ ​គប្បី​មកកាន់​លោក​នេះ​ម្តង​ទៀត​ ​សញ្ញោជន​នោះ​ ​មិន​មាន​ទេ​។​
ថយ | ទំព័រទី ១៩២ | បន្ទាប់
ID: 636852614689087675
ទៅកាន់ទំព័រ៖