ព្រះត្រៃបិដក ភាគ ៣៨

 ​[​៣០៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សទ្ធិន្ទ្រិយ​ឯណា​ ​សទ្ធិន្ទ្រិយ​នោះ​ ​ក៏​គឺ​សទ្ធា​ពលៈ​ ​សទ្ធា​ពលៈ​ឯណា​ ​សទ្ធា​ពលៈ​នោះ​ ​ក៏​គឺ​សទ្ធិន្ទ្រិយ​ ​វិ​រិយិន្ទ្រិយ​ឯណា​ ​វិ​រិយិន្ទ្រិយ​នោះ​ ​ក៏​គឺ​វិ​រិយ​ពលៈ​ ​វិ​រិយ​ពលៈ​ឯណា​ ​វិ​រិយ​ពលៈ​នោះ​ ​ក៏​គឺ​វិ​រិយិន្ទ្រយ​ ​សតិ​ន្ទ្រិយ​ឯណា​ ​សតិ​ន្ទ្រិយ​នោះ​ ​ក៏​គឺ​សតិ​ពលៈ​ ​សតិ​ពលៈ​ឯណា​ ​សតិ​ពលៈ​នោះ​ ​ក៏​គឺ​សតិ​ន្ទ្រិយ​ ​សមា​ធិន្ទ្រិយ​ឯណា​ ​សមា​ធិន្ទ្រិយ​នោះ​ ​ក៏​គឺ​សមាធិ​ពលៈ​ ​សមាធិ​ពលៈ​ឯណា​ ​សមាធិ​ពលៈ​នោះ​ ​ក៏​គឺ​សមា​ធិន្ទ្រិយ​ ​បញ្ញិ​ន្ទ្រិយ​ឯណា​ ​បញ្ញិ​ន្ទ្រិយ​នោះ​ ​ក៏​គឺ​បញ្ញា​ពលៈ​ ​បញ្ញា​ពលៈ​ឯណា​ ​បញ្ញា​ពលៈ​នោះ​ ​ក៏​គឺ​បញ្ញិ​ន្ទ្រិយ​ ​ក៏​យ៉ាងនោះ​ដែរ​។​
 [​៣០៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​រមែង​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​អាសវៈ​ទាំងឡាយ​ ​ដោយ​បញ្ញា​ ​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​ព្រោះ​បាន​ចំរើន​ ​បាន​ធ្វើឲ្យ​ក្រាស់ក្រែល​ ​នូវ​ឥន្ទ្រិយ​ ​ទាំង​ ​៥​ ​ហើយ​សម្រាន្ត​នៅ​។​ ​
 [​៣០៦​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​បុព្វ​កោដ្ឋ​ក​និគម​ ​ជិត​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សួរ​បញ្ជាក់​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ថា​ ​
ថយ | ទំព័រទី ១៩៦ | បន្ទាប់
ID: 636852615639112013
ទៅកាន់ទំព័រ៖