ព្រះត្រៃបិដក ភាគ ៣៨

 ​[​៣០៧​]​ ​ម្នាល​សារីបុត្ត​ ​អ្នកជឿ​ដែរ​ឬ​ ​ថា​សទ្ធិន្ទ្រិយ​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើឲ្យ​ក្រាស់ក្រែល​ហើយ​ ​ជា​ធម្មជាត​ ​ឈម​ទៅកាន់​អមតៈ​ ​មាន​អមតៈ​ប្រព្រឹត្តទៅ​ខាងមុខ​ ​មាន​អមតៈ​ ​ជាទីបំផុត​។​បេ​។​ ​ថា​បញ្ញិ​ន្ទ្រិយ​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើឲ្យ​ក្រាស់ក្រែល​ហើយ​ ​ជា​ធម្មជាត​ ​ឈម​ទៅកាន់​អមតៈ​ ​មាន​អមតៈ​ប្រព្រឹត្តទៅ​ខាងមុខ​ ​មាន​អមតៈ​ជាទីបំផុត​។​
 [​៣០៨​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​មិន​លុះដោយ​ការ​ជឿ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ក្នុង​ដំណើរ​នុ៎ះ​ទេ​ ​ថា​សទ្ធិន្ទ្រិយ​។​ ​បេ​។​ ​បញ្ញិ​ន្ទ្រិយ​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើឲ្យ​ក្រាស់ក្រែល​ហើយ​ ​ជា​ធម្មជាត​ឈម​ទៅកាន់​អមតៈ​ ​មាន​អមតៈ​ប្រព្រឹត្តទៅ​ខាងមុខ​ ​មាន​អមតៈ​ជាទីបំផុត​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពាក្យ​នោះ​ ​លុះតែ​ពួក​ជន​ ​ដែល​មិនធ្លាប់​ដឹង​ ​មិនធ្លាប់​ឃើញ​ ​មិនធ្លាប់​យល់​ ​មិនធ្លាប់​ធ្វើឲ្យ​ជាក់ច្បាស់​ ​មិនធ្លាប់​ប្រទះ​ដោយ​ប្រាជ្ញា​ ​ទើប​លុះដោយ​ការ​ជឿ​ជន​ដទៃ​ ​ក្នុង​ដំណើរ​នុ៎ះ​ ​ថា​សទ្ធិន្ទ្រិយ​។​បេ​។​ ​ថា​បញ្ញិ​ន្ទ្រិយ​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើឲ្យ​ក្រាស់ក្រែល​ហើយ​ ​ជា​ធម្មជាត​ឈម​ទៅកាន់​អមតៈ​ ​មាន​អមតៈ​ប្រព្រឹត្តទៅ​ខាងមុខ​ ​មាន​អមតៈ​ជាទីបំផុត​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ដំណើរ​នុ៎ះ​ ​បើ​ពួក​ជន​ឯណា​ ​
ថយ | ទំព័រទី ១៩៧ | បន្ទាប់
ID: 636852615854254319
ទៅកាន់ទំព័រ៖