ព្រះត្រៃបិដក ភាគ ៣៨

​ធ្លាប់​ដឹង​ ​ធ្លាប់​ឃើញ​ ​ធ្លាប់​យល់​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​ប្រទះ​ដោយ​ប្រាជ្ញា​ហើយ​ ​ពួក​ជន​នោះ​ ​ឥតមាន​សង្ស័យ​ ​ឥតមាន​ងឿងឆ្ងល់​ ​ក្នុង​ដំណើរ​នុ៎ះ​ឡើយ​ ​ថា​សទ្ធិន្ទ្រិយ​។​បេ​។​ ​ថា​បញ្ញិ​ន្ទ្រិយ​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើឲ្យ​ក្រាស់ក្រែល​ហើយ​ ​ជា​ធម្មជាត​ ​ឈម​ទៅកាន់​អមតៈ​ ​មាន​អមតៈ​ប្រព្រឹត្តទៅ​ខាងមុខ​ ​មាន​អមតៈ​ជាទីបំផុត​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ដំណើរ​នុ៎ះ​ ​ឯខ្ញុំ​ព្រះអង្គ​ ​ធ្លាប់​ដឹង​ ​ឃើញ​ ​យល់​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​ប្រទះ​ដោយ​ប្រាជ្ញា​ហើយ​ ​ខ្ញុំ​ព្រះអង្គ​ ​ឥតមាន​សង្ស័យ​ ​ឥតមាន​ងឿងឆ្ងល់​ ​ក្នុង​ដំណើរ​នុ៎ះ​ទេ​ ​ថា​សទ្ធិន្ទ្រិយ​។​បេ​។​ ​បញ្ញិ​ន្ទ្រិយ​ ​ដែល​បុគ្គល​ចំរើន​ ​ធ្វើឲ្យ​ក្រាស់ក្រែល​ហើយ​ ​ជា​ធម្មជាត​ឈម​ទៅកាន់​អមតៈ​ ​មាន​អមតៈ​ប្រព្រឹត្តទៅ​ខាងមុខ​ ​មាន​អមតៈ​ជាទីបំផុត​។​
 [​៣០៩​]​ ​ម្នាល​សារីបុត្ត​ ​ប្រពៃ​ហើយ​ ​ៗ​ ​ម្នាល​សារីបុត្ត​ ​ព្រោះថា​ ​ដំណើរ​នោះ​ ​ពួក​ជន​ដែល​មិនធ្លាប់​ដឹង​ ​មិនឃើញ​ ​មិន​យល់​ ​មិនទាន់​ធ្វើឲ្យ​ជាក់ច្បាស់​ ​មិនទាន់​ប្រទះ​ដោយ​ប្រាជ្ញា​ ​ទើប​លុះដោយ​ការ​ជឿ​ជន​ដទៃ​ ​ក្នុង​ដំណើរ​នោះ​ថា​ ​សទ្ធិន្ទ្រិយ​ ​ដែល​បុគ្គល​ចំរើន​ ​ធ្វើឲ្យ​ក្រាស់ក្រែល​ហើយ​ ​ជា​ធម្មជាត​ ​ឈម​ទៅកាន់​អមតៈ​ ​មាន​អមតៈ​ប្រព្រឹត្តទៅ​ខាងមុខ​ ​មាន​អមតៈ​ជាទីបំផុត​។​បេ​។​ ​ថា​ ​បញ្ញិ​ន្ទ្រិយ​ ​ដែល​បុគ្គល​ចំរើន​ ​ធ្វើឲ្យ​ក្រាស់ក្រែល​ហើយ​ ​ជា​ធម្មជាត​ឈម​ទៅកាន់​អមតៈ​ ​មាន​អមតៈ​ ​ប្រព្រឹត្តទៅ​ខាងមុខ​ ​
ថយ | ទំព័រទី ១៩៨ | បន្ទាប់
ID: 636852616117669385
ទៅកាន់ទំព័រ៖