ព្រះត្រៃបិដក ភាគ ៣៨
មានអមតៈជាទីបំផុត។ ម្នាលសារីបុត្រ ដំណើរនុ៎ះ បើពួកជនឯណា ធ្លាប់ដឹង ឃើញ យល់ ធ្វើឲ្យជាក់ច្បាស់ ប្រទះដោយប្រាជ្ញា ពួកជននោះ មិនមានសង្ស័យ មិនមានងឿងឆ្ងល់ ក្នុងដំណើរនោះឡើយ ថាសទ្ធិន្ទ្រិយ ដែលបុគ្គលចំរើន ធ្វើឲ្យក្រាស់ក្រែលហើយ ជាធម្មជាតឈមទៅកាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ មានអមតៈ ជាទីបំផុត។បេ។ ថាបញ្ញិន្ទ្រិយ ដែលបុគ្គលចំរើន ធ្វើឲ្យក្រាស់ក្រែលហើយ ជាធម្មជាតឈមទៅកាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ មានអមតៈជាទីបំផុត។
[៣១០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងប្រាសាទ របស់មិគារមាតា ក្នុងវត្តបុព្វារាម ជិតក្រុងសាវត្ថី ។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ត្រាស់សួរពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែខ្លួនបានចំរើន ធ្វើឲ្យក្រាស់ក្រែល នូវឥន្ទ្រិយប៉ុន្មានយ៉ាង ទើបភិក្ខុជាខីណាស្រព
ID: 636852616328491444
ទៅកាន់ទំព័រ៖