ព្រះត្រៃបិដក ភាគ ៣៨

​ឯ​ស្វា​ឯណា​ ​មាន​ជាតិ​ជា​សត្វ​ល្ងង់ខ្លៅ​ ​មាន​ជាតិ​ជា​សត្វ​រលោរលាំ​ ​ស្វា​នោះ​ ​ក៏​ចូល​ទៅ​រក​ជ័រស្អិត​នោះ​ ​ហើយ​ចាប់​ដោយដៃ​ ​ក៏​ជាប់ដៃ​នឹង​ជ័រស្អិត​នោះ​ ​ទើប​គិតថា​ ​អាត្មាអញ​ ​នឹង​ដោះដៃ​ចេញ​ ​ហើយ​ចាប់​ដោយដៃ​មួយទៀត​ ​ក៏​ជាប់ដៃ​នឹង​ជ័រស្អិត​នោះ​ទៀត​ ​ទើប​គិតថា​ ​អាត្មាអញ​ ​នឹង​ដោះដៃ​ទាំងពីរ​ចេញ​ ​ហើយក៏​ចាប់​ដោយ​ជើង​ ​ក៏​ជាប់ជើង​នឹង​ជ័រស្អិត​នោះ​ ​ទើប​គិតថា​ ​អាត្មាអញ​ ​នឹង​ដោះដៃ​ទាំងពីរ​ ​និង​ជើង​ចេញ​ ​ហើយ​ចាប់​ដោយ​ជើង​មួយទៀត​ ​ក៏​ជាប់ជើង​នឹង​ជ័រស្អិត​នោះ​ទៀត​ ​ទើប​គិតថា​ ​អាត្មាអញ​ ​នឹង​ដោះដៃ​ទាំងពីរ​ផង​ ​ជើង​ទាំងពីរ​ផង​ ​ហើយក៏​ខាំ​ដោយ​មាត់​ ​ជាប់មាត់​នឹង​ជ័រស្អិត​នោះ​ទៅទៀត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​ស្វា​នោះ​ ​ក៏​ជាប់ចំណង​ ​៥​ ​ប្រការ​ ​ដេក​ដកដង្ហើមធំ​ ​ដល់​នូវ​សេចក្តី​វិនាស​ ​ដល់​នូវ​សេចក្តី​ហិនហោច​ ​ជា​សត្វ​គួរ​ធ្វើតាម​សេចក្តី​ប្រាថ្នា​ ​របស់​ព្រាន​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រាន​ក៏​ចាក់​ស្វា​នោះ​ ​ហើយ​ចាប់​ភើច​កន្រ្តាក់​ស្វា​ឡើង​ ​អំពី​ទីនោះ​មិនលែង​ ​ហើយ​ចេញទៅ​កាន់​ទី​តាមប្រាថ្នា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដំណើរ​ដែល​ភិក្ខុ​ត្រាច់​ទៅ​ ​ក្នុង​ទី​មិនមែន​ជាទី​គោចរ​ ​ជា​ដែន​នៃ​បុគ្គល​ដទៃ​ ​រមែង​មាន​ដូច្នេះ​ឯង​។​
ថយ | ទំព័រទី ២០ | បន្ទាប់
ID: 636852237937698728
ទៅកាន់ទំព័រ៖