ព្រះត្រៃបិដក ភាគ ៣៨
ប្រកាសនូវអរហត្តផលថា អាត្មាអញ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រពឹ្រត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ នៃយើងខ្ញុំព្រះអង្គ មានព្រះដ៏មានព្រះភាគ ជាឫស
គល់។បេ។
[៣១១] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែខ្លួនបានចំរើន ធ្វើឲ្យក្រាស់ក្រែលនូវឥន្ទ្រិយមួយ ទើបភិក្ខុជាខីណាស្រព ប្រកាសនូវអរហត្តផលថា អាត្មាអញ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ ប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ឥន្ទ្រិយតែមួយ គឺអ្វី។ គឺបញ្ញិន្ទ្រិយ។
[៣១២] ម្នាលភិក្ខុទាំងឡាយ សទ្ធាដែលសម្រេចទៅតាមបញ្ញិន្ទ្រិយនោះ ក៏តាំងនៅស៊ប់ វីរិយៈ ដែលសម្រេចទៅតាមបញ្ញិន្ទ្រិយនោះ ក៏តាំងនៅស៊ប់ សតិ ដែលសម្រេចទៅតាមបញ្ញិន្ទ្រិយ នោះ ក៏តាំងនៅស៊ប់ សមាធិ ដែលសម្រេចទៅតាមបញ្ញិន្ទ្រិយនោះ ក៏តាំងនៅស៊ប់ ចំពោះ អរិយសាវក ដែលមានបញ្ញា។
ID: 636852616570365278
ទៅកាន់ទំព័រ៖