ព្រះត្រៃបិដក ភាគ ៣៨

 ​[​៣១៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុតែ​បាន​ចំរើន​ ​បាន​ធ្វើឲ្យ​ក្រាស់ក្រែល​ ​នូវ​ឥន្ទ្រិយ​ពីរ​ ​ទើប​ភិក្ខុ​ជា​ខីណាស្រព​ ​ប្រកាស​នូវ​អរហត្តផល​ថា​ ​អាត្មាអញ​ ​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​ព្រហ្មចរិយ​ធម៌​ ​អាត្មាអញ​ ​បាន​ប្រព្រឹត្ត​រួចហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើ​ស្រេចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​
 [​៣១៦​]​ ​ឥន្ទ្រិយ​ពីរ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​បញ្ញា​ដ៏​ប្រសើរ​ ​១​ ​វិមុត្តិ​ដ៏​ប្រសើរ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​បញ្ញា​ដ៏​ប្រសើរ​ឯណា​ ​របស់​ភិក្ខុ​នោះ​ ​បញ្ញា​នោះ​ ​ឈ្មោះថា​ ​បញ្ញិ​ន្ទ្រិយ​របស់​ ​ភិក្ខុ​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​វិមុត្តិ​ដ៏​ប្រសើរ​ឯណា​ ​របស់​ភិក្ខុ​នោះ​ ​វិមុត្តិ​នោះ​ ​ឈ្មោះថា​ ​សមា​ធិន្ទ្រិយ​ ​របស់​ភិក្ខុ​នោះ​។​
 [​៣១៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុតែ​បាន​ចំរើន​ ​បាន​ធ្វើឲ្យ​ក្រាស់ក្រែល​ ​នូវ​ឥន្ទ្រិយ​ពីរ​យ៉ាងនេះ​ឯង​ ​ទើប​ភិក្ខុ​ជា​ខីណាស្រព​ ​ប្រកាស​នូវ​អរហត្តផល​ថា​ ​អាត្មាអញ​ ​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​ព្រហ្មចរិយ​ធម៌​ ​អាត្មាអញ​ ​បាន​ប្រព្រឹត្ត​រួចហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើ​ស្រេចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​
ថយ | ទំព័រទី ២០២ | បន្ទាប់
ID: 636852617037211980
ទៅកាន់ទំព័រ៖