ព្រះត្រៃបិដក ភាគ ៣៨
[៣២៨] បពិត្រព្រះអង្គដ៏ចំរើន ព្រះបិណ្ឌោលភារទ្វាជៈដ៏មានអាយុ ឃើញអំណាចប្រយោជន៍ដូចម្តេច ទើបប្រកាសនូវអរហត្តផលថា អាត្មាអញ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។
[៣២៩] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែបានចំរើន បានធ្វើឲ្យក្រាស់ក្រែល នូវឥន្ទ្រិយ ៣ យ៉ាង ទើបបិណ្ឌោលភារទ្វាជភិក្ខុ ប្រកាសនូវអរហត្តផលថា អាត្មាអញ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។
[៣៣០] ឥន្ទ្រិយ ៣ យ៉ាង តើអ្វីខ្លះ។ គឺសតិន្ទ្រិយ ១ សមាធិន្ទ្រិយ ១ បញ្ញិន្ទ្រិយ ១។
[៣៣១] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែបានចំរើន បានធ្វើឲ្យក្រាស់ក្រែល នូវឥន្ទ្រិយ ៣ យ៉ាងនេះឯង ទើបបិណ្ឌោលភារទ្វាជភិក្ខុ
ID: 636852618442042332
ទៅកាន់ទំព័រ៖