ព្រះត្រៃបិដក ភាគ ៣៨
ប្រកាសនូវអរហត្តផលថា អាត្មាអញ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។
[៣៣២] ម្នាលភិក្ខុទាំងឡាយ ចុះឥន្ទ្រិយទាំង ៣ យ៉ាងនេះ មានអ្វីជាទីបំផុត។ មានការអស់ទៅជាទីបំផុត។ មានការអស់ទៅជាទីបំផុតនៃអ្វី។ នៃជាតិ ជរា មរណៈ។ ម្នាលភិក្ខុទាំងឡាយ បិណ្ឌោលភារទ្វាជភិក្ខុ ឃើញច្បាស់ថា ការអស់ទៅនៃជាតិ ជរា មរណៈ ដូច្នេះឯង ទើបប្រកាស នូវអរហត្តផលថា អាត្មាអញ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។
ID: 636852618647324073
ទៅកាន់ទំព័រ៖