ព្រះត្រៃបិដក ភាគ ៣៨

 ​[​៣៣៣​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​និគម​ឈ្មោះ​ ​អា​បណៈ​ ​របស់​ពួក​អ្នកស្រុក​អង្គៈ​ ​ក្នុង​ដែន​អង្គៈ​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បាន​ត្រាស់​នឹង​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ថា​ ​ម្នាល​សារីបុត្ត​ ​អរិយ​សាវក​ឯណា​ ​ជ្រះថ្លា​ ​តាំងនៅ​ ​មាំមួន​ ​ចំពោះ​ព្រះ​តថាគត​ ​អរិយ​សាវក​នោះ​ ​មិន​គប្បី​ងឿងឆ្ងល់​ ​ឬ​សង្ស័យ​ ​ចំពោះ​ព្រះ​តថាគត​ ​និង​ចំពោះ​សាសនា​ ​នៃ​ព្រះ​តថាគត​ទេ​ឬ​។​
 [​៣៣៤​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អរិយ​សាវក​ឯណា​ ​ជ្រះថ្លា​ ​តាំងនៅ​មាំមួន​ ​ចំពោះ​ព្រះ​តថាគត​ហើយ​ ​អរិយ​សាវក​នោះ​ ​មិន​គប្បី​ងឿងឆ្ងល់​ ​ឬ​សង្ស័យ​ ​ចំពោះ​ព្រះ​តថាគត​ ​និង​ចំពោះ​សាសនា​ ​នៃ​ព្រះ​តថាគត​ឡើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះថា​ ​អរិយ​សាវក​ ​អ្នកមាន​សទ្ធា​ ​គប្បី​នឹក​សង្ឃឹម​ ​នូវ​ហេតុ​នុ៎ះ​ ​ជា​ប្រាកដ​ ​គឺ​អរិយ​សាវក​នោះ​ ​នឹង​ប្រារព្ធ​នូវ​សេចក្តី​ព្យាយាម​ ​ដើម្បី​លះបង់​ ​នូវ​អកុសលធម៌​ទាំងឡាយ​ ​ដើម្បី​បំពេញ​ ​នូវ​កុសលធម៌​ទាំងឡាយ​ ​ជា​អ្នកមាន​កម្លាំងចិត្ត​ ​មាន​សេចក្តី​ប្រឹងប្រែង​មាំមួន​ ​មិន​ដាក់ធុរៈ​ ​ក្នុង​កុសលធម៌​ទាំងឡាយ​។​
 [​៣៣៥​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះថា​វីរិយៈ​ឯណា​ ​របស់​អរិយ​សាវក​នោះ​ ​វីរិយៈ​នោះ​ ​ឈ្មោះថា​ ​វីរិយិ​ន្ទ្រិយ​របស់​លោក​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ដ្បិត​អរិយ​សាវក​ ​អ្នកមាន​សទ្ធា​ ​ប្រារព្ធ​សេចក្តី​ព្យាយាម​
ថយ | ទំព័រទី ២០៩ | បន្ទាប់
ID: 636852618878947321
ទៅកាន់ទំព័រ៖