ព្រះត្រៃបិដក ភាគ ៣៨
នឹងនឹកសង្ឃឹម នូវហេតុនុ៎ះជាប្រាកដ គឺជាអ្នកមានស្មារតី ប្រកបដោយប្រាជ្ញាចាស់ក្លា ដ៏ប្រសើរ តែងនឹកបាន ចាំបាន នូវអំពើ ដែលធ្លាប់ធ្វើមកជាយូរហើយផង នូវពាក្យសំដីដែលធ្លាប់និយាយមកជាយូរហើយផង។
[៣៣៦] បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា សតិឯណា របស់អរិយសាវកនោះ សតិនោះ ឈ្មោះថា សតិន្ទ្រិយរបស់លោក។ បពិត្រព្រះអង្គដ៏ចំរើន ដ្បិតអរិយសាវក អ្នកមានសទ្ធា ប្រារព្ធសេចក្តីព្យាយាម មានសតិដំកល់ខ្ជាប់ នឹងនឹកសង្ឃឹម នូវហេតុនុ៎ះជាប្រាកដ គឺធ្វើនូវព្រះនិព្វាន ឲ្យជាអារម្មណ៍ ហើយនិងបាននូវសមាធិ និងបាននូវភាវៈ នៃចិត្តមានអារម្មណ៍តែមួយ។
[៣៣៧] បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា សមាធិឯណា របស់អរិយសាវកនោះ សមាធិនោះ ឈ្មោះថា សមាធិន្ទ្រិយ របស់លោក។ បពិត្រព្រះអង្គដ៏ចំរើន ដ្បិតអរិយសាវក អ្នកមានសទ្ធា ប្រារព្ធសេចក្តីព្យាយាម មានសតិដំកល់ខ្ជាប់ មានចិត្តតាំងមាំ ដោយប្រពៃ នឹងនឹកសង្ឃឹម នូវហេតុនុ៎ះជាប្រាកដ គឺនឹងដឹងច្បាស់ យ៉ាងនេះថា សង្សារមានទីបំផុតកំណត់មិនបាន ទីបំផុតខាងដើម មិនប្រាកដ ដល់សត្វទាំងឡាយ ដែលមានអវិជ្ជា ជាគ្រឿងរារាំង មានតណ្ហាជាគ្រឿងប្រកប ដែលអន្ទោលទៅ
ID: 636852619126611487
ទៅកាន់ទំព័រ៖