ព្រះត្រៃបិដក ភាគ ៣៨

​ត្រាច់​រង្គាត់​ទៅ​ ​ការប្រាសចាក​តម្រេក​ ​និង​ការ​រលត់​ឥតមាន​សេសសល់​ ​នៃ​គំនរ​ងងឹត​ ​គឺ​អវិជ្ជា​នុ៎ះឯង​ ​ជា​ផ្លូវ​ដ៏​ស្ងប់​ ​ជា​ផ្លូវ​ដ៏​ប្រសើរ​ ​គឺ​ការ​ស្ងប់​រម្ងាប់​ទៅ​ ​នៃ​សង្ខារ​ទាំងពួង​ ​លះបង់​ ​នូវ​ឧប​ធិ​ក្កិ​លេស​ទាំងពួង​ ​ក្ស័យ​ទៅ​នៃ​តណ្ហា​ ​ប្រាសចាក​តម្រេក​ ​រលត់​ទៅ​ ​(​នៃ​កិលេស​)​ ​ឈ្មោះថា​ ​និព្វាន​។​
 [​៣៣៨​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះថា​បញ្ញា​ឯណា​ ​របស់​អរិយ​សាវក​នោះ​ ​បញ្ញា​នោះ​ ​ឈ្មោះថា​ ​បញ្ញិ​ន្ទ្រិយ​របស់​លោក​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អរិយ​សាវក​ ​អ្នកមាន​សទ្ធា​នោះ​ ​បាន​ផ្គូផ្គង​ស្រេច​ ​យ៉ាងនេះ​ ​នឹក​រឭក​ឃើញ​ស្រេច​ ​យ៉ាងនេះ​ ​ដំ​កល់​ទុក​ស្រេច​ ​យ៉ាងនេះ​ ​ដឹង​ច្បាស់​ស្រេច​ ​យ៉ាងនេះ​ ​រមែង​ជឿស៊ប់​ ​យ៉ាងនេះ​ថា​ ​ធម៌​ទាំងឡាយ​នេះឯង​ ​ជា​ធម៌​ ​ដែល​អាត្មាអញ​ ​ធ្លាប់​ស្តាប់​មក​ក្នុង​កាលមុន​ ​ព្រោះហេតុនោះ​ ​អាត្មាអញ​ ​រមែង​បាន​ប៉ះពាល់​ ​ដោយ​នាមកាយ​ក្នុង​កាល​ឥឡូវនេះ​ផង​ ​ចាក់ធ្លុះ​ធ្លាយ​ ​ឃើញ​ដោយ​ប្រាជ្ញា​ផង​។​
 [​៣៣៩​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះថា​ ​សទ្ធា​ឯណា​ ​របស់​អរិយ​សាវក​នោះ​ ​សទ្ធា​នោះ​ ​ឈ្មោះថា​ ​សទ្ធិន្ទ្រិយ​របស់​លោក​។​
ថយ | ទំព័រទី ២១១ | បន្ទាប់
ID: 636852619375285710
ទៅកាន់ទំព័រ៖