ព្រះត្រៃបិដក ភាគ ៣៨

 ​[​៣៤២​]​ ​ម្នាល​សារីបុត្ត​ ​ព្រោះថា​ ​សតិ​ឯណា​ ​របស់​អរិយ​សាវក​នោះ​ ​សតិ​នោះ​ ​ឈ្មោះថា​ ​សតិ​ន្ទ្រិយ​របស់​លោក​។​ ​ម្នាល​សារីបុត្ត​ ​ដ្បិត​អរិយ​សាវក​ ​អ្នកមាន​សទ្ធា​ ​ប្រារព្ធ​សេចក្តី​ព្យាយាម​ ​មានសតិ​ដំ​កល់​ខ្ជាប់​ ​នឹង​នឹក​សង្ឃឹម​ ​នូវ​ហេតុ​នុ៎ះ​ជា​ប្រាកដ​ ​គឺ​ធ្វើ​ព្រះនិព្វាន​ ​ឲ្យ​ជា​អារម្មណ៍​ហើយ​ ​នឹង​បាន​នូវ​សមាធិ​ ​នឹង​បាន​នូវ​ភាវៈ​ ​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ​។​
 [​៣៤៣​]​ ​ម្នាល​សារីបុត្ត​ ​ព្រោះថា​ ​សមាធិ​ឯណា​ ​របស់​អរិយ​សាវក​នោះ​ ​សមាធិ​នោះ​ ​ឈ្មោះថា​ ​សមា​ធិន្ទ្រិយ​របស់​លោក​។​ ​ម្នាល​សារីបុត្ត​ ​ដ្បិត​អរិយ​សាវក​ ​អ្នកមាន​សទ្ធា​ ​ប្រារព្ធ​សេចក្តី​ព្យាយាម​ ​មានសតិ​ដំ​កល់​ខ្ជាប់​ ​មានចិត្ត​តាំង​មាំ​ ​ដោយ​ប្រពៃ​ ​នឹង​នឹក​សង្ឃឹម​ ​នូវ​ហេតុ​នុ៎ះ​ជា​ប្រាកដ​ ​គឺ​នឹង​ដឹង​ច្បាស់​យ៉ាងនេះ​ថា​ ​សង្សារ​មាន​ទីបំផុត​កំណត់​មិនបាន​ ​ទីបំផុត​ខាងដើម​ ​មិន​ប្រាកដ​ ​ដល់​សត្វ​ទាំងឡាយ​ ​ដែល​មាន​អវិជ្ជា​ ​ជា​គ្រឿង​រារាំង​ ​មាន​តណ្ហា​ ​ជា​គ្រឿង​ប្រកប​ ​ដែល​អន្ទោល​ទៅ​ ​ត្រាច់​រង្គាត់​ទៅ​ ​ការប្រាសចាក​តម្រេក​ ​និង​ការ​រលត់​ទៅ​ ​ឥតមាន​សេសសល់​ ​នៃ​គំនរ​ងងឹត​ ​គឺ​អវិជ្ជា​នុ៎ះឯង​ ​ជា​ផ្លូវ​ដ៏​ស្ងប់​ ​ជា​ផ្លូវ​ដ៏​ប្រសើរ​ ​គឺ​ការ​ស្ងប់​រម្ងាប់​ទៅ​ ​នៃ​សង្ខារ​ទាំងពួង​ ​លះបង់​នូវ​ឧប​ធិ​ក្កិ​លេស​ទាំងពួង​ ​ក្ស័យ​ទៅ​នៃ​តណ្ហា​ ​ប្រាសចាក​តម្រេក​ ​រលត់​ទៅ​ ​(​នៃ​កិលេស​)​ ​ឈ្មោះថា​ ​និព្វាន​។​
ថយ | ទំព័រទី ២១៣ | បន្ទាប់
ID: 636852619798029890
ទៅកាន់ទំព័រ៖