ព្រះត្រៃបិដក ភាគ ៣៨

 ​[​៣៤៤​]​ ​ម្នាល​សារីបុត្ត​ ​ព្រោះថា​ ​បញ្ញា​ឯណា​របស់​អរិយ​សាវក​នោះ​ ​បញ្ញា​នោះ​ ​ឈ្មោះថា​ ​បញ្ញិ​ន្ទ្រិយ​របស់​លោក​។​ ​ម្នាល​សារីបុត្ត​ ​អរិយ​សាវក​ ​អ្នកមាន​សទ្ធា​នោះ​ ​បាន​ផ្គូ​ផ្គង​សេ្រច​ ​យ៉ាងនេះ​ ​នឹក​រឭក​ឃើញ​ស្រេច​យ៉ាងនេះ​ ​ដំ​កល់​ទុក​ស្រេច​យ៉ាងនេះ​ ​ដឹង​ច្បាស់​ស្រេច​យ៉ាងនេះ​ ​រមែង​ជឿស៊ប់​ ​យ៉ាងនេះ​ថា​ ​ធម៌​ទាំងឡាយ​នេះឯង​ ​ជា​ធម៌​ដែល​អាត្មាអញ​ ​ធ្លាប់​បាន​ស្តាប់​មក​ក្នុង​កាលមុន​ ​ព្រោះហេតុនោះ​ ​អាត្មាអញ​ ​រមែង​បាន​ប៉ះពាល់​ ​ដោយ​នាមកាយ​ ​ក្នុង​កាល​ឥឡូវនេះ​ផង​ ​ចាក់ធ្លុះ​ធ្លាយ​ ​ឃើញ​ដោយ​ប្រាជ្ញា​ផង​។​
 [​៣៤៥​]​ ​ម្នាល​សារីបុត្ត​ ​ព្រោះថា​ ​សទ្ធា​ឯណា​ ​របស់​អរិយ​សាវក​នោះ​ ​សទ្ធា​នោះ​ ​ឈ្មោះថា​ ​សទ្ធិន្ទ្រិយ​របស់​លោក​។​

​ចប់​ ​ជរា​វគ្គ​ ​ទី៥​។​

ថយ | ទំព័រទី ២១៤ | បន្ទាប់
ID: 636852620047204142
ទៅកាន់ទំព័រ៖