ព្រះត្រៃបិដក ភាគ ៣៨
សូករខាតវគ្គ
[៣៤៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងព្រាហ្មណគ្រាម ឈ្មោះកោសល ក្នុងដែលកោសល។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា
[៣៤៧] ម្នាលភិក្ខុទាំងឡាយ ស្រេចលើសីហៈ ជាស្តេចនៃម្រឹគ ប្រសើរជាងពួកសត្វតិរច្ឆានទាំងអស់ ដោយកំឡាំង ដោយសន្ទុះ ដោយសេចក្តីក្លៀវក្លា ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ ស្រេចលើបញ្ញិន្ទ្រិយ ប្រសើរជាងពួកធម៌ចំណែកខាងការត្រាស់ដឹងទាំងអស់ ដោយការត្រាស់ដឹង ដូច្នោះឯង។
[៣៤៨] ម្នាលភិក្ខុទាំងឡាយ ចុះពួកធម៌ចំណែកខាងការត្រាស់ដឹង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សទ្ធិន្ទ្រិយ ជាធម៌ចំណែកខាងការត្រាស់ដឹង សទ្ធិន្ទ្រិយនោះ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង។ វីរិយិន្ទ្រិយ ជាធម៌ចំណែកខាងការត្រាស់ដឹង វីរិយិន្ទ្រិយនោះ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង។ សតិន្ទ្រិយ ជាធម៌ចំណែកខាងការត្រាស់ដឹង សតិន្ទ្រិយនោះ
ID: 636852620610726374
ទៅកាន់ទំព័រ៖