ព្រះត្រៃបិដក ភាគ ៣៨

 ​[​៣៥៤​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ឃោសិ​តា​រាម​ ​ទៀប​ក្រុង​កោ​សម្ពី​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​សេក្ខបុគ្គល​ ​ស្ថិតនៅ​ក្នុង​សេក្ខភូមិ​ ​គប្បី​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ជា​សេក្ខបុគ្គល​ ​ភិក្ខុ​ជា​អសេក្ខ​បុគ្គល​ ​ស្ថិតនៅ​ក្នុង​អសេក្ខភូមិ​ ​គប្បី​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ជា​អសេក្ខ​បុគ្គល​ ​ព្រោះ​អាស្រ័យ​បរិយាយ​ឯណា​ ​បរិយាយ​នោះ​ ​មាន​ដែរ​ឬ​។​ ​ពួក​ភិក្ខុ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ទាំងឡាយ​ ​របស់ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​មាន​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ជា​ឫសគល់​។​បេ​។​ ​
 [​៣៥៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​សេក្ខបុគ្គល​ ​ស្ថិតនៅ​ក្នុង​សេក្ខភូមិ​ ​គប្បី​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ជា​សេក្ខបុគ្គល​ ​ភិក្ខុ​ជា​អសេក្ខ​បុគ្គល​ ​ស្ថិតនៅ​ក្នុង​អសេក្ខភូមិ​ ​គប្បី​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ជា​អសេក្ខ​បុគ្គល​ ​ព្រោះ​អាស្រ័យ​បរិយាយ​ឯណា​ ​បរិយាយ​នោះ​មាន​។​
 ​[​៣៥៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​ជា​សេក្ខបុគ្គល​ ​ស្ថិតនៅ​ក្នុង​សេក្ខភូមិ​ ​អាស្រ័យ​បរិយាយ​ដូចម្តេច​ ​ទើប​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ជា​សេក្ខបុគ្គល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​សេក្ខបុគ្គល​ ​ក្នុង​សាសនា​នេះ​ ​
ថយ | ទំព័រទី ២១៩ | បន្ទាប់
ID: 636852621403781734
ទៅកាន់ទំព័រ៖