ព្រះត្រៃបិដក ភាគ ៣៨

​រមែង​ដឹង​ច្បាស់​ ​តាមពិត​ថា​ ​នេះ​ជា​ទុក្ខ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជាហេតុ​ឲ្យ​កើតទុក្ខ​ ​ដឹង​ច្បាស​តាមពិត​ថា​ ​នេះ​ជាស​ភាវៈ​រំលត់ទុក្ខ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​សេក្ខបុគ្គល​ ​ស្ថិតនៅ​ក្នុង​សេក្ខភូមិ​ ​អាស្រ័យ​បរិយាយ​នេះឯង​ ​ទើប​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ជា​សេក្ខបុគ្គល​។​
 ​[​៣៥៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​សេក្ខបុគ្គល​ ​រមែង​ពិចារណា​ឃើញថា​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ដទៃ​ ​ក្រៅអំពី​សាសនា​នេះ​ ​មាន​នរណា​សំដែងធម៌​ពិត​ ​មែន​ ​ប្រាកដ​ ​ដូច​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​យ៉ាងនេះ​ដែរ​ឬ​។​ ​ភិក្ខុ​នោះ​ ​ដឹង​ច្បាស់​យ៉ាងនេះ​ថា​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ដទៃ​ ​ក្រៅអំពី​សាសនា​នេះ​ ​មិន​មាន​នរណា​សំដែងធម៌​ពិត​ ​មែន​ ​ប្រាកដ​ ​ដូច​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​យ៉ាងនេះ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​សេក្ខបុគ្គល​ ​ស្ថិតនៅ​ក្នុង​សេក្ខភូមិ​ ​អាស្រ័យ​បរិយាយ​នេះឯង​ ​ទើប​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ជា​សេក្ខបុគ្គល​។​
ថយ | ទំព័រទី ២២០ | បន្ទាប់
ID: 636852621627414525
ទៅកាន់ទំព័រ៖