ព្រះត្រៃបិដក ភាគ ៣៨

 ​[​៣៦០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អសេក្ខ​បុគ្គល​ ​រមែង​ដឹង​ច្បាស់​ ​នូវ​ឥន្ទ្រិយ​ទាំង​ ​៦​ ​គឺ​ចក្ខុន្ទ្រិយ​ ​១​ ​សោ​តិ​ន្ទ្រិយ​ ​១​ ​ឃា​និ​ន្ទ្រិយ​ ​១​ ​ជី​វិ្ហន្ទ្រិយ​ ​១​ ​កាយិន្ទ្រិយ​ ​១​ ​មនិន្ទ្រិយ​ ​១​។​ ​រមែង​ដឹង​ច្បាស់​ថា​ ​ឥន្ទ្រិយ​ ​ទាំង​ ​៦​ ​នេះឯង​ ​គង់​នឹង​រលត់​ទៅ​ ​អស់ទាំង​អស់​គ្រប់​អន្លើ​ ​ឥតមាន​សល់​ផង​ ​ឥន្ទ្រិយ​ទាំង​ ​៦​ ​ដទៃទៀត​ ​គង់​នឹង​មិនកើត​ឡើង​ ​ក្នុង​កាល​ខ្លះ​ៗ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អសេក្ខ​បុគ្គល​ ​ស្ថិតនៅ​ក្នុង​អសេក្ខភូមិ​ ​អាស្រ័យ​បរិយាយ​នេះឯង​ ​ទើប​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ជា​អសេក្ខ​បុគ្គល​។​
 [​៣៦១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ស្នាមជើង​របស់​ពួក​សត្វ​ ​ដែល​នៅ​លើ​ផែនដី​ ​តែង​ប្រជុំ​ចុះ​ ​ក្នុង​ស្នាមជើង​ដំរី​ ​ស្រេច​លើ​ស្នាមជើង​ដំរី​ ​ប្រសើរ​ជាង​ស្នាមជើង​សត្វ​ទាំងអស់​ ​ព្រោះ​ស្នាមជើង​វា​ធំ​ ​ដូចម្តេច​មិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បទ​ ​គឺ​ចំណែក​ធម៌​ទាំងឡាយ​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​ត្រាស់​ដឹង​ ​ស្រេច​លើ​បទ​ ​គឺ​បញ្ញិ​ន្ទ្រិយ​ ​ប្រសើរ​ជាង​ឥន្ទ្រិយ​ទាំងអស់​ ​ដោយ​ការ​ត្រាស់​ដឹង​ ​ក៏​ដូច្នោះឯង​។​
ថយ | ទំព័រទី ២២២ | បន្ទាប់
ID: 636852622060099273
ទៅកាន់ទំព័រ៖