ព្រះត្រៃបិដក ភាគ ៣៨

 ​[​៣៦២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បទ​ដូចម្តេច​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​ត្រាស់​ដឹង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បទ​ ​គឺ​សទ្ធិន្ទ្រិយ​នោះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ត្រាស់​ដឹង​។​ ​បទ​ ​គឺ​វីរិយិ​ន្ទ្រិយ​នោះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ត្រាស់​ដឹង​។​ ​បទ​ ​គឺ​សតិ​ន្ទ្រិយ​នោះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ត្រាស់​ដឹង​។​ ​បទ​ ​គឺ​សមា​ធិន្ទ្រិយ​នោះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ត្រាស់​ដឹង​។​ ​បទ​ ​គឺ​បញ្ញិ​ន្ទ្រិយ​នោះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ត្រាស់​ដឹង​។​
 [​៣៦៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ស្នាមជើង​របស់​ពួក​សត្វ​ ​ដែល​នៅ​លើ​ផែនដី​ ​តែង​ប្រជុំ​ចុះ​ ​ក្នុង​ស្នាមជើង​ដំរី​ ​ស្រេច​លើ​ស្នាមជើង​ដំរី​ ​ប្រសើរ​ជាង​ស្នាមជើង​សត្វ​ទាំងអស់​ ​ព្រោះ​ស្នាមជើង​វា​ធំ​ ​ដូចម្តេច​មិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បទ​ទាំងឡាយ​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​ត្រាស់​ដឹង​ ​ស្រេច​ ​លើ​បទ​ ​គឺ​បញ្ញិ​ន្ទ្រិយ​ ​ប្រសើរ​ជាង​បទ​ទាំងអស់​ ​ដោយ​ការ​ត្រាស់​ដឹង​ ​ក៏​ដូច្នោះឯង​។​
 ​[​៣៦៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ក្លិន​ខ្លឹមឈើ​ ​ស្រេច​លើ​ក្លិន​ខ្លឹមចន្ទន៍​ក្រហម​ ​ប្រសើរ​ជាង​ក្លិន​ខ្លឹមឈើ​ទាំងអស់​ ​ដូចម្តេច​មិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ធម៌​ជា​ចំណែកខាង​ការ​ត្រាស់​ដឹង​ ​ស្រេច​លើ​បញ្ញិ​ន្ទ្រិយ​ ​ប្រសើរ​ជាង​ធម៌​ទាំងអស់​ ​ដោយ​ការ​ត្រាស់​ដឹង​ ​ក៏​ដូច្នោះឯង​។​
ថយ | ទំព័រទី ២២៣ | បន្ទាប់
ID: 636852622299232951
ទៅកាន់ទំព័រ៖