ព្រះត្រៃបិដក ភាគ ៣៨

 ​[​៣៦៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ពួក​ធម៌​ជា​ចំណែកខាង​ការ​ត្រាស់​ដឹង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សទ្ធិន្ទ្រិយ​ ​ជា​ធម៌​ជា​ចំណែកខាង​ការ​ត្រាស់​ដឹង​ ​សទ្ធិន្ទ្រិយ​នោះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ត្រាស់​ដឹង​។​ ​វីរិយិ​ន្ទ្រិយ​ ​សតិ​ន្ទ្រិយ​ ​សមា​ធិន្ទ្រិយ​ ​បញ្ញិ​ន្ទ្រិយ​ ​ជា​ធម៌​ជា​ចំណែកខាង​ការ​ត្រាស់​ដឹង​ ​បញ្ញិ​ន្ទ្រិយ​នោះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ត្រាស់​ដឹង​។​
 [​៣៦៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ក្លិន​ខ្លឹមឈើ​ ​ស្រេច​លើ​ក្លិន​ខ្លឹមចន្ទន៍​ក្រហម​ ​ប្រសើរ​ជាង​ក្លិន​ខ្លឹមឈើ​ទាំងអស់​ ​ដូចម្តេច​មិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ធម៌​ជា​ចំណែកខាង​ការ​ត្រាស់​ដឹង​ ​ស្រេច​លើ​បញ្ញិ​ន្ទ្រិយ​ ​ប្រសើរ​ជាង​ធម៌​ទាំងអស់​ ​ដោយ​ការ​ត្រាស់​ដឹង​ ​ក៏​ដូច្នោះឯង​។​
 [​៣៦៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥន្ទ្រិយ​ទាំង​ ​៥​ ​ជា​ឥន្ទ្រិយ​ ​ដែល​ភិក្ខុ​ស្ថិតនៅ​ក្នុង​ធម៌​មួយ​ ​ទើប​ចំរើន​ ​ដោយ​ប្រពៃ​បាន​។​ ​ធម៌​ ​១​ ​គឺ​អ្វី​។​ ​គឺ​អប្បមាទ​។​
ថយ | ទំព័រទី ២២៤ | បន្ទាប់
ID: 636852622556307654
ទៅកាន់ទំព័រ៖