ព្រះត្រៃបិដក ភាគ ៣៨

 ​[​៣៧៣​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលពី​ព្រេងនាយ​ ​ខ្ញុំ​ព្រះអង្គ​បាន​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ក្នុង​សំណាក់​ព្រះ​កស្សប​សម្មាសម្ពុទ្ធ​ ​ក្នុង​កាលណោះ​ ​អ្នកផង​តែង​ស្តាប់​ខ្ញុំ​ព្រះអង្គ​ ​យ៉ាងនេះ​ថា​ ​សហ​ក​ភិក្ខុ​ ​សហ​ក​ភិក្ខុ​ ​ដូច្នេះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នោះ​ ​នឿយណាយ​ ​ចាក​កាមច្ឆន្ទៈ​ ​ក្នុង​កាម​ទាំងឡាយ​ ​ព្រោះ​បាន​ចំរើន​ ​បាន​ធ្វើឲ្យ​ច្រើន​ ​នូវ​ឥន្ទ្រិយ​ទាំង​ ​៥​ ​នេះឯង​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​បាន​ទៅ​កើត​ក្នុង​សុគតិ​ព្រហ្មលោក​ ​ពួក​ទេវតា​ទាំងនោះ​ ​ក៏​
​ស្គាល់​ខ្ញុំ​ព្រះអង្គ​ ​ក្នុង​ទីនោះ​ ​យ៉ាងនេះ​ថា​ ​សហ​ម្ប​តិ​ព្រហ្ម​ ​សហ​ម្ប​តិ​ព្រហ្ម​ ​ដូច្នេះ​។​
 [​៣៧៤​]​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​សេចក្តី​នុ៎ះ​ ​យ៉ាងហ្នឹងហើយ​ ​បពិត្រ​ព្រះ​សុគត​ ​សេចក្តី​នុ៎ះ​ ​យ៉ាងហ្នឹងហើយ​ ​ខ្ញុំ​ព្រះអង្គ​ ​ដឹង​ហេតុ​នុ៎ះ​ ​ខ្ញុំ​ព្រះអង្គ​ ​ឃើញ​ហេតុ​នុ៎ះ​ ​ដូចជា​ឥន្ទ្រិយ​ទាំង​ ​៥​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើឲ្យ​ច្រើន​ហើយ​ ​រមែង​ជា​ឥន្ទ្រិយ​ចុះ​ស៊ប់​កាន់​ព្រះនិព្វាន​ ​មាន​ព្រះនិព្វាន​ជា​ខាងមុខ​ ​មាន​ព្រះនិព្វាន​ជាទីបំផុត​។​
ថយ | ទំព័រទី ២២៨ | បន្ទាប់
ID: 636852623581666302
ទៅកាន់ទំព័រ៖