ព្រះត្រៃបិដក ភាគ ៣៨

 ​[​៣៧៨​]​ ​ម្នាល​សារីបុត្ត​ ​ភិក្ខុ​ជា​ខីណាស្រព​ ​ពិចារណា​ឃើញ​ព្រះ​អរហត្ត​ ​ដ៏​ប្រសើរ​ ​ដែល​ក្សេម​ចាក​យោ​គៈ​ ​រមែង​ប្រព្រឹត្ត​ធ្វើ​សេចក្តី​កោតក្រែង​ ​ដ៏​ក្រៃលែង​ ​ក្នុង​ព្រះ​តថាគត​ផង​ ​ក្នុង​សាសនា​ ​របស់​ព្រះ​តថាគត​ផង​ ​ដូចម្តេច​ខ្លះ​។​
 [​៣៧៩​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ជា​ខីណាស្រព​ ​ក្នុង​សាសនា​នេះ​ ​ចំរើន​នូវ​សទ្ធិន្ទ្រិយ​ ​ជា​ដំណើរ​ទៅកាន់​សេចក្តី​ស្ងប់​រម្ងាប់​ ​ជា​ដំណើរ​ទៅកាន់​សេចក្តី​ត្រាស់​ដឹង​។​ ​ចំ​រើ​នវីរិយិន្ទ្រិយ​។​ ​ចំ​រើ​ន​សតិ​ន្ទ្រិយ​ ​ចំរើន​សមា​ធិន្ទ្រិយ​។​ ​ចំ​រើ​នប​ញ្ញិន្ទ្រិយ​ ​ជា​ដំណើរ​ទៅកាន់​សេចក្តី​ស្ងប់​រម្ងាប់​ ​ជា​ដំណើរ​ទៅកាន់​សេចក្តី​ត្រាស់​ដឹង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ជា​ខីណាស្រព​ ​ពិចារណា​ឃើញ​ ​ព្រះ​អរហត្ត​ ​ដ៏​ប្រសើរ​ ​ដែល​ក្សេម​ចាក​យោ​គៈ​នេះឯង​ ​ទើប​ប្រព្រឹត្ត​ធ្វើ​សេចក្តី​កោតក្រែង​ ​ដ៏​ក្រៃលែង​ ​ក្នុង​ព្រះ​តថាគត​ផង​ ​ក្នុង​សាសនា​ ​របស់​ព្រះ​តថាគត​ផង​។​ ​
 ​[​៣៨០​]​ ​ម្នាល​សារីបុត្ត​ ​ប្រពៃ​ហើយ​ ​ៗ​ ​ម្នាល​សារីបុត្ត​ ​ព្រោះតែ​ភិក្ខុ​ជា​ខីណាស្រព​ ​ពិចារណា​ឃើញ​ព្រះ​អរហត្ត​ ​ដ៏​ប្រសើរ​ ​ដែល​ក្សេម​ចាក​យោ​គៈ​នុ៎ះឯង​ ​ទើប​ប្រព្រឹត្ត​ធ្វើ​សេចក្តី​កោតក្រែង​ ​ដ៏​ក្រៃលែង​ ​ក្នុង​ព្រះ​តថាគត​ផង​ ​ក្នុង​សាសនា​ ​របស់​ព្រះ​តថាគត​ផង​។​
ថយ | ទំព័រទី ២៣០ | បន្ទាប់
ID: 636852624089895371
ទៅកាន់ទំព័រ៖