ព្រះត្រៃបិដក ភាគ ៣៨

 ​[​៣៨១​]​ ​ម្នាល​សារីបុត្ត​ ​ចុះ​ភិក្ខុ​ជា​ខីណាស្រព​ ​ដែល​មាន​សេចក្តី​កោតក្រែង​ ​ដ៏​ប្រសើរ​ ​រមែង​ប្រព្រឹត្ត​ធ្វើ​សេចក្តី​កោតក្រែង​ ​ដ៏​ក្រៃលែង​ ​ក្នុង​ព្រះ​តថាគត​ផង​ ​ក្នុង​សាសនា​ ​របស់​ព្រះ​តថាគត​ផង​ ​ដូចម្តេច​ខ្លះ​។​
 [​៣៨២​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ជា​ខីណាស្រព​ ​ក្នុង​សាសនា​នេះ​ ​ប្រកបដោយ​សេចក្តី​គោរព​ ​ប្រកបដោយ​សេចក្តី​កោតក្រែង​ ​ក្នុង​ព្រះ​សាស្តា​ ​ប្រកបដោយ​សេចក្តី​គោរព​ ​ប្រកបដោយ​សេចក្តី​កោតក្រែង​ ​ក្នុង​ព្រះធម៌​ ​ប្រកបដោយ​សេចក្តី​គោរព​ ​ប្រកបដោយ​សេចក្តី​កោតក្រែង​ ​ក្នុង​ព្រះសង្ឃ​ ​ប្រកបដោយ​សេចក្តី​គោរព​ ​ប្រកបដោយ​សេចក្តី​កោតក្រែង​ ​ក្នុង​សិក្ខា​ ​ប្រកបដោយ​សេចក្តី​គោរព​ ​ប្រកបដោយ​សេចក្តី​កោតក្រែង​ ​ក្នុង​សមាធិ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ជា​ខីណាស្រព​ ​ដែល​មាន​សេចក្តី​កោតក្រែង​ ​ដ៏​ប្រសើរ​ ​រមែង​ប្រព្រឹត្ត​ធ្វើ​សេចក្តី​កោតក្រែង​ ​ដ៏​ក្រៃលែង​ ​ក្នុង​ព្រះ​តថាគត​ផង​ ​ក្នុង​សាសនា​ ​របស់​ព្រះ​តថាគត​ផង​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ២៣១ | បន្ទាប់
ID: 636852624376531765
ទៅកាន់ទំព័រ៖