ព្រះត្រៃបិដក ភាគ ៣៨

 ​[​៣៩០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥន្ទ្រិយ​ ​៥​ ​នេះ​ ​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើឲ្យ​ច្រើន​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​កិរិយា​លះបង់​ ​នូវ​សញ្ញោជនៈ​ទាំងឡាយ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​កិរិយា​ដក​ចោល​ ​នូវ​អនុ​សយ​កិលេស​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​កំណត់​ដឹង​ ​នូវ​កាលយូរ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​កិរិយា​អស់​ទៅ​ ​នៃ​អាសវៈ​ទាំងឡាយ​។​ ​ឥន្ទ្រិយ​ ​៥​ ​គឺ​អ្វីខ្លះ​។​ ​គឺ​សទ្ធិន្ទ្រិយ​ ​១​។​បេ​។​ ​បញ្ញិ​ន្ទ្រិយ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥន្ទ្រិយ​ ​៥​ ​នេះឯង​ ​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើឲ្យ​ច្រើន​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​កិរិយា​លះបង់​ ​នូវ​សញ្ញោជនៈ​ទាំងឡាយ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ដក​ចោល​ ​នូវ​អនុ​សយ​ក្កិ​លេស​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​កំណត់​ដឹង​ ​នូវ​កាលយូរ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​កិរិយា​អស់​ទៅ​ ​នៃ​អាសវៈ​ទាំងឡាយ​។​
 [​៣៩១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥន្ទ្រិយ​នេះ​មាន​ ​៥​។​ ​ឥន្ទ្រិយ​ ​៥​ ​គឺ​អ្វីខ្លះ​។​ ​គឺ​សទ្ធិន្ទ្រិយ​ ​១​។​បេ​។​ ​បញ្ញិ​ន្ទ្រិយ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥន្ទ្រិយ​មាន​ ​៥នេះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ផល​ទាំង​ ​២​ ​ផល​ណាមួយ​ ​រមែង​កើត​ប្រាកដ​ ​គឺ​បាន​អរហត្តផល​ ​ក្នុង​បច្ចុប្បន្ន​ ​ពុំ​នោះ​សោត​ ​បើ​ឧបាទានក្ខន្ធ​ ​នៅ​សេសសល់​នៅឡើយ​ ​ក៏​គង់​បាន​អនាគាមិផល​ដែរ​ ​ព្រោះ​បាន​ចំរើន​ ​បាន​ធ្វើឲ្យ​ច្រើន​ ​នូវ​ឥន្ទ្រិយ​ ​៥​ ​នេះឯង​។​
ថយ | ទំព័រទី ២៣៦ | បន្ទាប់
ID: 636852625552479026
ទៅកាន់ទំព័រ៖