ព្រះត្រៃបិដក ភាគ ៣៨
ទ្រង់សរសើរភត្ត និងម្ហូបមានឱជារសជូរក្តី ថ្ងៃនេះ ឱជារសល្វីង ពេញចិត្តអញក្តី។ ថ្ងៃនេះ ឱជារសហឺរ ពេញចិត្តអញក្តី។ ថ្ងៃនេះ ឱជារសផ្អែម ពេញចិត្តអញក្តី។ ថ្ងៃនេះ ឱជារសខារ ពេញចិត្តអញក្តី។ ថ្ងៃនេះ ឱជារសមិនខារ ពេញចិត្តអញក្តី។ ថ្ងៃនេះ ឱជារសប្រៃ ពេញចិត្តអញក្តី។ ថ្ងៃនេះ ភត្ត និងម្ហូបមានឱជារសមិនប្រៃ ពេញចិត្តអញក្តី ព្រះរាជា ឬមហាមាត្យ របស់ព្រះរាជា ទ្រង់លាព្រះហស្ត ទទួលភត្ត និងម្ហូប មានឱជារសមិនប្រៃក្តី ទ្រង់ទទួលហើយ ទទួលទៀត នូវភត្ត និងម្ហូបមានឱជារសមិនប្រៃក្តី ទ្រង់ពោលសរសើរនូវភត្ត និងម្ហូបមានឱជារសមិនប្រៃក្តី។ ម្នាលភិក្ខុទាំងឡាយ អ្នកចំអិន នូវភត្តនោះឯង ជាមនុស្សល្ងង់ មិនឈ្លាសវៃ មិនប៉ិនប្រសប់ រមែងមិនបាននូវគ្រឿងស្លៀកពាក់ មិនបាននូវថ្លៃឈ្នួល មិនបាននូវរង្វាន់ទាំងឡាយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ជនអ្នកចំអិននូវភត្តនោះ ជាមនុស្សល្ងង់ មិនឈ្លាសវៃ មិនប៉ិនប្រសប់ មិនរៀននូវវិធីចំអិនភត្តរបស់ខ្លួន យ៉ាងណាមិញ។
ID: 636852238655249770
ទៅកាន់ទំព័រ៖