ព្រះត្រៃបិដក ភាគ ៣៨
ឥន្ទ្រិយសំយុត្ត គង្គាទិបេយ្យាល
[៤០៥] ម្នាលភិក្ខុទាំងឡាយ ទន្លេគង្គា មានទំនាបទៅខាងកើត មានជម្រាលទៅខាងកើត ឈមទៅខាងកើត ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចំរើននូវឥន្ទ្រិយ ៥ ធ្វើឲ្យច្រើន នូវឥន្ទ្រិយ ៥ រមែងមានទំនាបទៅរកព្រះនិព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅរក ព្រះនិព្វាន ក៏ដូច្នោះដែរ។
[៤០៦] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើននូវឥន្ទ្រិយ ៥ ធ្វើឲ្យច្រើននូវឥន្ទ្រិយ ៥ រមែងមានទំនាបទៅរកព្រះនិព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវសទ្ធិន្ទ្រិយ ដែលអាស្រ័យនូវវិវេក អាស្រ័យនូវវិរាគ អាស្រ័យនូវនិរោធ បង្អោនទៅ ដើម្បីលះបង់ ចំរើននូវវិរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ ដែលអាស្រ័យនូវវិវេក អាស្រ័យនូវវិរាគ អាស្រ័យនូវនិរោធ បង្អោនទៅ ដើម្បីលះបង់ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវឥន្ទ្រិយ ៥ ធ្វើឲ្យច្រើន នូវឥន្ទ្រិយ ៥ រមែងមានទំនាបទៅរកព្រះនិព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន យ៉ាងនេះឯង។
ID: 636852627332420832
ទៅកាន់ទំព័រ៖