ព្រះត្រៃបិដក ភាគ ៣៨

 ​[​៤១១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សញ្ញោជនៈ​ ​ជា​ចំណែកខាង​លើ​នេះ​ ​មាន​ ​៥​។​ ​ចុះ​សញ្ញោជនៈ​ ​ជា​ចំណែកខាង​លើ​មាន​ ​៥​ ​គឺ​អ្វីខ្លះ​។​ ​គឺ​រូប​រាគៈ​ ​១​ ​អរូប​រាគៈ​ ​១​ ​មានះ​ ​១​ ​ឧទ្ធច្ចៈ​ ​១​ ​អវិជ្ជា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សញ្ញោជនៈ​ ​ជា​ចំណែកខាង​លើ​ ​មាន​ ​៥​ ​នេះឯង​។​
 [​៤១២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥន្ទ្រិយ​ ​៥​ ​ភិក្ខុ​គួរ​ចំរើន​ ​ដើម្បី​ដឹង​ ​ដើម្បី​កំណត់​ដឹង​ ​ដើម្បី​អស់​ទៅ​ ​ដើម្បី​លះបង់​ ​នូវ​សញ្ញោជនៈ​ ​ជា​ចំណែកខាង​លើ​ ​៥​ ​នេះឯង​។​ ​ចុះ​ឥន្ទ្រិយ​ ​៥​ ​គឺ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​នូវ​សទ្ធិន្ទ្រិយ​ ​មាន​កិរិយា​កំចាត់​បង់​ ​នូវ​រាគៈ​ជាទីបំផុត​ ​កំចាត់​បង់​ ​នូវ​ទោសៈ​ជាទីបំផុត​ ​កំចាត់​បង់​ ​នូវ​មោហៈ​ជាទីបំផុត​ ​ចំរើន​នូវ​វីរិយិ​ន្ទ្រិយ​ ​សតិ​ន្ទ្រិយ​ ​សមា​ធិន្ទ្រិយ​ ​បញ្ញិ​ន្ទ្រិយ​ ​មាន​កិរិយា​កំចាត់​បង់​ ​នូវ​រាគៈ​ជាទីបំផុត​ ​កំចាត់​បង់​ ​នូវ​ទោសៈ​ជាទីបំផុត​ ​កំចាត់​បង់​ ​នូវ​មោហៈ​ ​ជាទីបំផុត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥន្ទ្រិយ​ ​៥​ ​នេះ​ ​ភិក្ខុ​គួរ​ចំរើន​ ​ដើម្បី​ដឹង​ ​ដើម្បី​កំណត់​ដឹង​ ​ដើម្បី​អស់​ទៅ​ ​ដើម្បី​លះបង់​ ​នូវ​សញ្ញោជនៈ​ ​ជា​ចំណែកខាង​លើ​ ​៥​ ​នេះឯង​។​ ​(​ក្នុង​មគ្គ​សំយុត្ត​ ​យ៉ាងណា​ ​ឥន្ទ្រិយ​សំយុត្ត​ ​ក៏​យ៉ាងនោះ​ដែរ​)​។​

​ចប់​ ​គង្គា​ទិ​បេយ្យាល​ ​ទី៨​។​

ថយ | ទំព័រទី ២៤៦ | បន្ទាប់
ID: 636852628021890268
ទៅកាន់ទំព័រ៖