ព្រះត្រៃបិដក ភាគ ៣៨

​សម្ម​ប្ប​ធាន​សំយុត្ត​


 [​៤១៣​]​ ​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​បេ​។​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម្ម​ប្ប​ធាន​នេះ​ ​មាន​ ​៤​។​ ​សម្ម​ប្ប​ធាន​ ​៤​ ​គឺ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ញុំាង​ឆន្ទៈ​ឲ្យ​កើត​ ​ប្រឹងប្រែង​ ​ប្រារព្ធ​ព្យាយាម​ ​ផ្គង​ចិត្ត​ទុក​ ​តាំង​ព្យាយាម​មាំ​ ​ដើម្បី​ញុំាង​ធម៌​ទាំងឡាយ​ ​ជាអកុសល​ ​ដ៏​លាមក​ ​ដែល​មិនទាន់​កើតឡើង​ ​មិន​ឲ្យ​កើតឡើង​បាន​ ​១​។​ ​ញុំាង​ឆន្ទៈ​ឲ្យ​កើត​ ​ប្រឹងប្រែង​ប្រារព្ធ​ព្យាយាម​ ​ផ្គង​ចិត្ត​ទុក​ ​តាំង​ព្យាយាម​មាំ​ ​ដើម្បី​លះបង់​ធម៌​ទាំងឡាយ​ ​ជាអកុសល​ដ៏​លាមក​ ​ដែល​កើតឡើង​ហើយ​ ​១​។​ ​ញុំាង​ឆន្ទៈ​ឲ្យ​កើតឡើង​ ​ប្រឹងប្រែង​ ​ប្រារព្ធ​ព្យាយាម​ ​ផ្គង​ចិត្ត​ទុក​ ​តាំង​ព្យាយាម​មាំ​ ​ដើម្បី​ញុំាង​ធម៌​ទាំងឡាយ​ ​ជាកុសល​ ​ដែល​មិនទាន់​កើតឡើង​ ​ឲ្យ​កើតឡើង​បាន​ ​១​។​ ​ញុំាង​ឆន្ទៈ​ឲ្យ​កើត​ ​ប្រឹងប្រែង​ ​ប្រារព្ធ​ព្យាយាម​ ​ផ្គង​ចិត្ត​ទុក​ ​តាំង​ព្យាយាម​មាំ​ ​ដើម្បី​ញុំាង​ធម៌​ទាំងឡាយ​ ​ជាកុសល​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​ស្ថិតស្ថេរ​ ​មិន​ឲ្យ​វិនាស​ ​ឲ្យ​ចំរើន​ធំ​ទូលាយ​ ​ឲ្យ​បរិបូណ៌​ ​ជាភិយ្យោភាព​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម្ម​ប្ប​ធាន​ ​មាន​ ​៤​ ​នេះឯង​។​
ថយ | ទំព័រទី ២៤៨ | បន្ទាប់
ID: 636852628641835727
ទៅកាន់ទំព័រ៖