ព្រះត្រៃបិដក ភាគ ៣៨

 ​[​២៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ខ្លះ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ល្ងង់​ ​មិន​ឈ្លាសវៃ​ ​មិន​ប៉ិនប្រសប់​ ​ជា​អ្នក​ពិចារណា​ឃើញ​ ​នូវ​កាយ​ក្នុង​កាយ​ ​ជាប្រក្រតី​ ​មាន​ព្យាយាម​ ​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក​ចេញ​។​ ​កាល​ភិក្ខុ​នោះ​ ​ពិចារណា​ឃើញ​ ​នូវ​កាយ​ក្នុង​កាយ​ ​ជាប្រក្រតី​ ​ចិត្ត​ក៏​មិន​តាំងនៅ​មាំ​ ​ឧបក្កិលេស​ទាំងឡាយ​ ​ក៏​ភិក្ខុ​នោះ​ ​លះបង់​មិនបាន​ ​ភិក្ខុ​នោះ​ ​មិន​រៀន​ឲ្យ​ចេះ​នូវ​និមិត្ត​នោះ​។​ ​ជា​អ្នក​ពិចារណា​ឃើញ​ ​នូវ​វេទនា​ ​ក្នុង​វេទនា​ទាំងឡាយ​ ​នូវ​ចិត្ត​ក្នុងចិត្ត​ ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ ​ជាប្រក្រតី​ ​ជា​អ្នកមាន​ព្យាយាម​ ​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក​ចេញ​។​ ​កាល​ភិក្ខុ​នោះ​ ​ពិចារណា​ឃើញ​នូវ​ធម៌​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ជាប្រក្រតី​ ​ចិត្ត​ក៏​មិន​តាំងនៅ​មាំ​ ​ឧបក្កិលេស​ទាំងឡាយ​ ​ក៏​ភិក្ខុ​នោះ​ ​លះបង់​មិនបាន​ ​ភិក្ខុ​នោះ​ ​មិន​រៀន​ឲ្យ​ចេះ​ ​នូវ​និមិត្ត​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ឯង​ ​ជា​មនុស្ស​ល្ងង់​ ​មិន​ឈ្លាសវៃ​ ​មិន​ប៉ិនប្រសប់​ ​ជា​អ្នក​មិនបាន​ ​នូវ​ធម៌​ ​ជា​គ្រឿង​នៅជា​សុខ​ ​ក្នុង​បច្ចុប្បន្ន​នេះ​ ​និង​មិនបាន​ ​នូវ​សតិ​ ​និង​សម្បជញ្ញៈ​ឡើយ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​ភិក្ខុ​នោះ​ ​ជា​មនុស្ស​ល្ងង់​ ​មិន​ឈ្លាសវៃ​ ​មិន​ប៉ិនប្រសប់​ ​មិន​រៀន​ឲ្យ​ចេះ​នូវ​និមិត្ត​ ​នៃ​ចិត្ត​របស់​ខ្លួន​ ​ក៏​យ៉ាងនោះ​ដែរ​។​
ថយ | ទំព័រទី ២៥ | បន្ទាប់
ID: 636852238846870730
ទៅកាន់ទំព័រ៖