ព្រះត្រៃបិដក ភាគ ៣៨

​ញុំាង​ឆន្ទៈ​ឲ្យ​កើត​ ​ប្រឹងប្រែង​ ​ប្រារព្ធ​ព្យាយាម​ ​ផ្គង​ចិត្ត​ទុក​ ​តាំង​ព្យាយាម​មាំ​ ​ដើម្បី​ញុំាង​ធម៌​ទាំងឡាយ​ ​ជាកុសល​ ​ដែល​មិនទាន់​កើត​ ​ឲ្យ​កើតឡើង​បាន​ ​១​។​ ​ញុំាង​ឆន្ទៈ​ឲ្យ​កើត​ ​ប្រឹងប្រែង​ ​ប្រារព្ធ​ព្យាយាម​ ​ផ្គង​ចិត្ត​ទុក​ ​តាំង​ព្យាយាម​មាំ​ ​ដើម្បី​ញុំាង​ធម៌​ទាំងឡាយ​ ​ជាកុសល​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​ស្ថិតស្ថេរ​ ​មិន​ឲ្យ​វិនាស​ ​ឲ្យ​ចំរើន​ធំ​ទូលាយ​ ​ឲ្យ​បរិបូណ៌​ ​ជាភិយ្យោភាព​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​កាល​ចំរើន​ ​នូវ​សម្ម​ប្ប​ធាន​ ​៤​ ​ធ្វើឲ្យ​ច្រើន​ ​នូវ​សម្ម​ប្ប​ធាន​ ​៤​ ​រមែង​មាន​ទំនាប​ទៅ​រក​ព្រះនិព្វាន​ ​មាន​ជម្រាល​ទៅ​រក​ព្រះនិព្វាន​ ​ឈម​ទៅ​រក​ព្រះនិព្វាន​ ​យ៉ាងនេះ​ឯង​។​
​និយាយ​អំពី​ទន្លេ​គង្គា​ ​មាន​ទំនាប​ទៅ​ខាងកើត​ ​៦​ ​លើក​ ​អំពី​ទន្លេ​គង្គា​ ​មាន​ទំនាប​ទៅ​រក​សមុទ្រ​ ​៦​ ​លើក​ ​ទាំង​ ​៦​ ​លើក​ ​២​ ​ដង​នុ៎ះ​ ​រួម​ជា​ ​១២​ ​លើក​ ​ហេតុ​នោះ​ទើប​ហៅថា​វគ្គ​។​

​(​គង្គា​បេយ្យាល​ ​របស់​សម្ម​ប្ប​ធាន​សំយុត្ត​ ​បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ ​តាម​ទំនង​ ​នៃ​សម្ម​ប្ប​ធាន​ចុះ​)​។​ ​ចប់​ ​១​ ​វគ្គ​។​
ថយ | ទំព័រទី ២៥០ | បន្ទាប់
ID: 636852629495854574
ទៅកាន់ទំព័រ៖