ព្រះត្រៃបិដក ភាគ ៣៨
និយាយអំពីព្រះតថាគត ១ អំពីស្នាមជើង ១ អំពីមេដំបូលផ្ទះ ១ អំពីក្លិនឫស ១ អំពីក្លិន ខ្លឹម ១ អំពីក្លិនផ្កាម្លិះ ១ អំពីស្តេចចក្រពត្តិ ១ អំពីព្រះចន្រ្ទ ១ អំពីព្រះអាទិត្យ ១ អំពីសំពត់ ១ រួមជា ១០។
(អប្បមាទវគ្គ បណ្ឌិតគប្បីឲ្យពិស្តារ តាមទំនង នៃសម្មប្បធានចុះ)។ ចប់ ១ វគ្គ។
[៤១៦] ម្នាលភិក្ខុទាំងឡាយ ការងារណាមួយ ដែលបុគ្គលត្រូវធ្វើដោយកម្លាំង លុះតែអាស្រ័យនឹងផែនដី ស្ថិតលើផែនដី ទើបធ្វើការងារ ដែលត្រូវធ្វើដោយកម្លាំងទាំងអស់នោះបាន យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុលុះតែអាស្រ័យនូវសីល ស្ថិតនៅក្នុងសីល ទើបចំរើននូវសម្មប្បធាន ៤ ធ្វើឲ្យច្រើន នូវសម្មប្បធាន ៤ បាន យ៉ាងនោះដែរ។
ID: 636852629887606981
ទៅកាន់ទំព័រ៖