ព្រះត្រៃបិដក ភាគ ៣៨

 ​[​២៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​ជន​អ្នក​ចំអិន​នូវ​ភត្ត​ ​ជា​អ្នកប្រាជ្ញ​ ​ឈ្លាសវៃ​ ​ប៉ិនប្រសប់​ ​ផ្គត់ផ្គង់​នូវ​ព្រះរាជា​ ​ឬមហា​មាត្យ​របស់​ព្រះរាជា​ ​ដោយ​ម្ហូប​ទាំង​ឡាយ​ប្លែក​ៗ​ ​មានឱជារស​ជូរ​ខ្លះ​ ​មានឱជារស​ល្វីង​ខ្លះ​ ​មានឱជារស​ ​ហឺ​រ​ខ្លះ​ ​មានឱជារស​ផ្អែម​ខ្លះ​ ​មានឱជារស​ខារ​ខ្លះ​ ​មានឱជារស​មិន​ខារ​ខ្លះ​ ​មានឱជារស​ប្រៃ​ខ្លះ​ ​មានឱជារស​សាប​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ចំអិន​នូវ​ភត្ត​នោះ​ឯង​ ​ជា​អ្នកប្រាជ្ញ​ ​ឈ្លាសវៃ​ ​ប៉ិនប្រសប់​ ​រមែង​រៀន​នូវ​វិធី​ចំអិនភត្ត​ ​របស់​ខ្លួន​ថា​ ​ថ្ងៃនេះ​ ​ភត្ត​ ​និង​ម្ហូប​បែបនេះ​ ​ពេញចិត្ត​អញ​ក្តី​ ​ព្រះរាជា​ ​ឬមហា​មាត្យ​របស់​ព្រះរាជា​ ​ទ្រង់​លា​ព្រះហស្ត​ ​ទទួល​នូវ​ភត្ត​ ​និង​ម្ហូប​នេះ​ក្តី​ ​ទ្រង់​ទទួល​ហើយ​ ​ទទួល​ទៀត​ ​នូវ​ភត្ត​ ​និង​ម្ហូប​នេះ​ក្តី​ ​ទ្រង់​ពោល​សរសើរ​ភត្ត​ ​និង​ម្ហូប​នេះ​ក្តី​ ​ថ្ងៃនេះ​ ​ភត្ត​ ​និង​ម្ហូប​មានឱជារស​ជូរ​ ​ពេញចិត្ត​អញ​ក្តី​ ​ព្រះរាជា​ ​ឬមហា​មាត្យ​របស់​ព្រះរាជា​ ​ទ្រង់​លា​ព្រះហស្ត​ ​ទទួល​ភត្ត​ ​និង​ម្ហូប​មានឱជារស​ជូរ​ក្តី​ ​ទ្រង់​ទទួល​ហើយ​ ​ទទួល​ទៀត​ ​នូវ​ភត្ត​ ​និង​ម្ហូប​មានឱជារស​ជូរ​ក្តី​ ​ទ្រង់​ពោល​សរសើរ​ភត្ត​និង​ម្ហូប​មានឱជារស​ជូរ​ក្តី​ ​ថ្ងៃនេះ​ ​ភត្ត​ ​និង​ម្ហូប​មានឱជារស​ល្វីង​ ​ពេញចិត្ត​អញ​ក្តី​។​ ​ថ្ងៃនេះ​ ​ឱជា​រស​ហឺរ​ ​ពេញចិត្ត​អញ​ក្តី​។​ ​ថ្ងៃនេះ​ ​ឱជារស​ផ្អែម​ ​ពេញចិត្ត​អញ​ក្តី​។​ ​
ថយ | ទំព័រទី ២៦ | បន្ទាប់
ID: 636852239022290763
ទៅកាន់ទំព័រ៖