ព្រះត្រៃបិដក ភាគ ៣៨
[៤៣២] ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ ៤ ពួកបុគ្គលណាមួយ លះបង់ហើយ អរិយមគ្គ ដែលប្រព្រឹត្តទៅ ដើម្បីអស់ទុក្ខដោយប្រពៃ ក៏ឈ្មោះថា បុគ្គលទាំងនោះ លះបង់ដែរ។ ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ ៤ ពួកបុគ្គលណាមួយ បានប្រារព្ធហើយ អរិយមគ្គ ដែលប្រព្រឹត្តទៅ ដើម្បីអស់ទុក្ខដោយប្រពៃ ក៏ឈ្មោះថា បុគ្គលទាំងនោះ ប្រារព្ធដែរ។ ឥទ្ធិបាទ ៤ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ១។ វិរិយសមាធិ ១។ ចិត្តសមាធិ ១។ ចំរើនឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ១។ ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ ៤ នេះ ពួកបុគ្គលណាមួយ លះបង់ហើយ អរិយមគ្គ ដែលប្រព្រឹត្តទៅ ដើម្បីអស់ទុក្ខដោយប្រពៃ ក៏ឈ្មោះថា បុគ្គលទាំងនោះ លះបង់ដែរ។ ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ ៤ នេះ ពួកបុគ្គលណាមួយ ប្រារព្ធហើយ អរិយមគ្គ ដែលប្រព្រឹត្តទៅ ដើម្បីអស់ទុក្ខដោយប្រពៃ ក៏ឈ្មោះថា បុគ្គលទាំងនោះ ប្រារព្ធដែរ។
[៤៣៣] ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ ៤ នេះ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយ ៗ ហើយ ជានិយ្យានិកធម៌ ដ៏ប្រសើរ រមែងប្រព្រឹត្តទៅ ដើម្បីអស់ទុក្ខដោយប្រពៃ ដល់អ្នកចំរើនឥទ្ធិបាទនោះ។ ឥទ្ធិបាទ ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ
ID: 636852631956475313
ទៅកាន់ទំព័រ៖