ព្រះត្រៃបិដក ភាគ ៣៨
ចំរើនឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ១។ វិរិយសមាធិ ១។ ចិត្តសមាធិ ១។ ចំរើនឥទ្ធិបាទ ប្រកបដោយវិមំសាសមាធិ និងបធានសង្ខារ ១។ ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ ៤ នេះឯង ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយ ៗ ហើយ ជានិយ្យានិកធម៌ ដ៏ប្រសើរ រមែងប្រព្រឹត្តទៅ ដើម្បីអស់ទុក្ខដោយប្រពៃ ដល់បុគ្គលអ្នកចំរើនឥទ្ធិបាទនោះ។
[៤៣៤] ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ ៤ នេះ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយ ៗ ហើយ រមែងប្រព្រឹត្តទៅ ដើម្បីនឿយណាយ ដោយចំណែកមួយ ដើម្បីប្រាសចាករាគៈ ដើម្បីរំលត់ ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។ ឥទ្ធិបាទ ៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ៦។ វិរិយសមាធិ ១។ ចិត្តសមាធិ ១ ចំរើនឥទ្ធិបាទ ប្រកបដោយវិមំសាសមាធិ និងបធានសង្ខារ ១។ ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ ៤ នេះឯង ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ ប្រព្រឹត្តទៅ ដើម្បីនឿយណាយ ដោយចំណែកមួយ ដើម្បីប្រាសចាករាគៈ ដើម្បីរំលត់ ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។
ID: 636852632198909180
ទៅកាន់ទំព័រ៖