ព្រះត្រៃបិដក ភាគ ៣៨

 [​៤៣៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណៈ​ឬ​ព្រាហ្មណ៍​ណាមួយ​ ​ក្នុង​កាលដែល​កន្លងទៅ​ហើយ​ ​បាន​ញុំាង​ឥទ្ធិ​ប្ប​ទេស​ ​គឺ​ឫទ្ធិ​ ​ជា​ចំណែក​ដោយអន្លើ​(​១​)​ ​ឲ្យ​សម្រេច​ហើយ​ ​សមណព្រាហ្មណ៍​ទាំងអស់​នោះ​ ​ក៏បាន​សម្រេច​ ​ព្រោះ​ចំរើន​ ​ព្រោះ​ធ្វើឲ្យ​រឿយ​ ​ៗ​ ​នូវ​ឥទ្ធិបាទ​ ​៤​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណាមួយ​ ​ក្នុង​កាលដែល​មិនទាន់​មកដល់​ ​នឹង​ញុំាង​ឥទ្ធិ​ប្ប​ទេស​ ​ឲ្យ​សម្រេច​បាន​ ​សមណព្រាហ្មណ៍​ទាំង​ ​អស់នោះ​ ​នឹង​បានសម្រេច​ ​ព្រោះ​ចំរើន​ ​ព្រោះ​ធ្វើឲ្យ​រឿយ​ ​ៗ​ ​នូវ​ឥទ្ធិបាទ​ ​៤​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណាមួយ​ ​ក្នុង​កាល​ឥឡូវនេះ​ ​កំ​ពុង​ញុំាង​ឥទ្ធិ​ប្ប​ទេស​ ​ឲ្យ​សម្រេច​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំងអស់​នោះ​ ​បានសម្រេច​ ​ព្រោះ​ចំរើន​ ​ព្រោះ​ធ្វើឲ្យ​រឿយ​ ​ៗ​ ​នូវ​ឥទ្ធិបាទ​ ​៤​ ​។​ ​ឥទ្ធិបាទ​ ​៤​ ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​ឥទ្ធិបាទ​ ​ប្រកបដោយ​ឆន្ទ​សមាធិ​ ​និង​បធាន​សង្ខារ​ ​១​។​ ​វិ​រិ​យស​មា​ធិ​ ​១​។​ ​ចិត្ត​សមាធិ​ ​១​។​ ​ចំរើន​ឥទ្ធិបាទ​ ​ប្រកបដោយ​វីមំសា​សមាធិ​ ​និង​បធាន​សង្ខារ​ ​១​។​ ​
​(​១​)​ ​សំដៅយក​មគ្គ​ ​៣​ ​ផល​ ​៣​។​ ​សារ​ត្ថ​ប្ប​កា​សិនី​។​
ថយ | ទំព័រទី ២៦២ | បន្ទាប់
ID: 636852632574300651
ទៅកាន់ទំព័រ៖