ព្រះត្រៃបិដក ភាគ ៣៨

 [​៤៣៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណាមួយ​ ​ក្នុង​អតីតកាល​ ​បាន​ញុំាង​ឥទ្ធិ​ប្ប​ទេស​ ​ឲ្យ​សម្រេច​ ​សមណព្រាហ្មណ៍​ទាំងអស់​នោះ​ ​បានសម្រេច​ហើយ​ ​ព្រោះ​ចំរើន​ ​ព្រោះ​ធ្វើឲ្យ​រឿយ​ ​ៗ​ ​នូវ​ឥទ្ធិបាទ​ ​៤​ ​នេះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណាមួយ​ ​ក្នុង​អនាគតកាល​ ​នឹង​ញុំាង​ឥទ្ធិ​ប្ប​ទេស​ ​ឲ្យ​សម្រេច​ ​សមណព្រាហ្មណ៍​ទាំងអស់​នោះ​ ​នឹង​សម្រេច​ ​ព្រោះ​ចំរើន​ ​ព្រោះ​ធ្វើឲ្យ​រឿយ​ ​ៗ​ ​នូវ​ឥទ្ធិបាទ​ ​៤​ ​នេះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណាមួយ​ ​ក្នុង​កាល​ឥឡូវនេះ​ ​កំ​ពុង​ញុំាង​ឥទ្ធិ​ប្ប​ទេស​ ​ឲ្យ​សម្រេច​ ​សមណព្រាហ្មណ៍​ទាំងអស់​នោះ​ ​ក៏​សម្រេច​ ​ព្រោះ​ចំរើន​ ​ព្រោះ​ធ្វើឲ្យ​រឿយ​ ​ៗ​ ​នូវ​ឥទ្ធិបាទ​ ​៤​ ​នេះឯង​។​
 [​៤៣៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណៈ​ឬ​ព្រាហ្មណ៍​ណាមួយ​ ​ក្នុង​អតីតកាល​ ​បាន​ញុំាង​សមត្ត​ឫទ្ធិ​(​១​)​ ​ឲ្យ​សម្រេច​ ​សមណព្រាហ្មណ៍​ទាំងអស់​នោះ​ ​បានសម្រេច​ ​ព្រោះ​ចំរើន​ ​ព្រោះ​ធ្វើឲ្យ​រឿយ​ ​ៗ​ ​នូវ​ឥទ្ធិបាទ​ ​៤​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណាមួយ​ ​ក្នុង​អនាគតកាល​ ​នឹង​ញុំាង​សមត្ត​ឫទ្ធិ​ឲ្យ​សម្រេច​ ​សមណព្រាហ្មណ៍​ទាំងអស់​នោះ​ ​នឹង​សម្រេច​ ​ព្រោះ​ចំរើន​ ​ព្រោះ​ធ្វើឲ្យ​រឿយ​ ​ៗ​ ​នូវ​ឥទ្ធិបាទ​ ​៤​។​ ​
​(​១​)​ ​ឫទ្ធិ​ដ៏​ចប់​គ្រប់គ្រាន់​ ​គឺ​ផុត​កិច្ច​នឹង​ធ្វើ​ទៀត​ ​សំដៅយក​អរហត្តផល​។​ ​សារ​ត្ថ​ប្ប​កា​សិនី​។​
ថយ | ទំព័រទី ២៦៣ | បន្ទាប់
ID: 636852632984794130
ទៅកាន់ទំព័រ៖