ព្រះត្រៃបិដក ភាគ ៣៨

​ម្នាល​ភិក្ខុ​ទាំង​ឡោយ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណាមួយ​ ​ក្នុង​កាល​ឥឡូវនេះ​ ​កំ​ពុង​ញុំាង​សមត្ត​ឫទ្ធិ​ឲ្យ​សម្រេច​ ​សមណព្រាហ្មណ៍​ទាំងអស់​នោះ​ ​សម្រេច​ ​ព្រោះ​ចំរើន​ ​ព្រោះ​ធ្វើឲ្យ​រឿយ​ ​ៗ​ ​នូវ​ឥទ្ធិបាទ​ ​៤​។​ ​ឥទ្ធិបាទ​ ​៤​ ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​នូវ​ឥទ្ធិបាទ​ ​ប្រកបដោយ​ឆន្ទ​សមាធិ​ ​និង​បធាន​សង្ខារ​ ​១​។​ ​វិ​រិ​យស​មា​ធិ​ ​១​។​ ​ចិត្ត​សមាធិ​ ​១​ ​ចំរើន​នូវ​ឥទ្ធិបាទ​ ​ប្រកបដោយ​វីមំសា​សមាធិ​ ​និង​បធាន​សង្ខារ​ ​១​។​
 [​៤៣៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណៈ​ឬ​ព្រាហ្មណ៍​ណាមួយ​ ​ក្នុង​អតីតកាល​ ​បាន​ញុំាង​សមត្ត​ឫទ្ធិ​ ​ឲ្យ​សម្រេច​ ​សមណព្រាហ្មណ៍​ទាំងអស់​នោះ​ ​បានសម្រេច​ ​ព្រោះ​ចំរើន​ ​ព្រោះ​ ​ធ្វើឲ្យ​រឿយ​ ​ៗ​ ​នូវ​ឥទ្ធិបាទ​ ​៤​ ​នេះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណាមួយ​ ​ក្នុង​អនាគតកាល​ ​នឹង​ញុំាង​សមត្ត​ឫទ្ធិ​ ​ឲ្យ​សម្រេច​ ​សមណព្រាហ្មណ៍​ទាំងអស់​នោះ​ ​នឹង​សម្រេច​ ​ព្រោះ​ចំរើន​ ​ព្រោះ​ធ្វើឲ្យ​រឿយ​ ​ៗ​ ​នូវ​ឥទ្ធិបាទ​ ​៤​ ​នេះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណាមួយ​ ​ក្នុង​កាល​ឥឡូវនេះ​ ​កំ​ពុង​ញុំាង​សមត្ត​ឫទ្ធិ​ ​ឲ្យ​សម្រេច​ ​សមណព្រាហ្មណ៍​ទាំងអស់​នោះ​ ​សម្រេច​ ​ព្រោះ​ចំរើន​ ​ព្រោះ​ធ្វើឲ្យ​រឿយ​ ​ៗ​ ​នូវ​ឥទ្ធិបាទ​ ​៤​ ​នេះឯង​។​
ថយ | ទំព័រទី ២៦៤ | បន្ទាប់
ID: 636852633193336058
ទៅកាន់ទំព័រ៖