ព្រះត្រៃបិដក ភាគ ៣៨

 ​[​៤៤១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥទ្ធិបាទ​នេះ​ ​មាន​ ​៤​។​ ​ឥទ្ធិបាទ​ ​៤​ ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​ឥទ្ធិបាទ​ ​ប្រកបដោយ​ឆន្ទ​សមាធិ​ ​និង​បធាន​សង្ខារ​ ​១​។​ ​វិ​រិ​យស​មា​ធិ​ ​១​។​ ​ចិត្ត​សមាធិ​ ​១​។​ ​ចំរើន​ឥទ្ធិបាទ​ ​ប្រកបដោយ​វីមំសា​សមាធិ​ ​និង​បធាន​សង្ខារ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ ​ឥទ្ធិបាទ​ ​៤​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​តថាគត​ ​ដែល​ហៅថា​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ព្រោះ​ចំរើន​ ​ព្រោះ​ធ្វើឲ្យ​រឿយ​ ​ៗ​ ​នូវ​ឥទ្ធិបាទ​ ​៤​ ​នេះឯង​។​
 [​៤៤២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​កើតឡើង​ហើយ​ ​ញាណ​កើតឡើង​ហើយ​ ​បញ្ញា​កើតឡើង​ហើយ​ ​វិជ្ជា​កើតឡើង​ហើយ​ ​ពន្លឺ​កើតឡើង​ហើយ​ ​ដល់​តថាគត​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ដែល​តថាគត​ ​មិនធ្លាប់​បានឮ​ ​បាន​ស្តាប់​ ​ក្នុង​កាលពីដើម​ថា​ ​នេះ​ជា​ឥទ្ធិបាទ​ ​ប្រកបដោយ​ឆន្ទ​សមាធិ​ ​និង​បធាន​សង្ខារ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​ចក្ខុ​ជាដើម​ ​កើតឡើង​ហើយ​ ​ក្នុង​ធម៌​ ​ដែល​តថាគត​ ​មិនធ្លាប់​បានឮ​ ​បាន​ស្តាប់​ក្នុង​កាលពីដើម​)​ ​ថា​ ​ឥទ្ធិបាទ​ ​ប្រកបដោយ​ឆន្ទ​សមាធិ​ ​និង​បធាន​សង្ខារ​នោះ​ឯង​ ​ដែល​តថាគត​ត្រូវ​ចំរើន​។​ ​
ថយ | ទំព័រទី ២៦៧ | បន្ទាប់
ID: 636852633756458266
ទៅកាន់ទំព័រ៖