ព្រះត្រៃបិដក ភាគ ៣៨

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​កើតឡើង​ហើយ​ ​ញាណ​កើតឡើង​ហើយ​ ​បញ្ញា​កើតឡើង​ហើយ​ ​វិជ្ជា​កើតឡើង​ហើយ​ ​ពន្លឺ​កើតឡើង​ហើយ​ ​ដល់​តថាគត​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ដែល​តថាគត​មិនធ្លាប់​បានឮ​ ​បាន​ស្តាប់​មក​ពីដើម​ថា​ ​(​នេះឯង​ជា​ឥទ្ធិបាទ​)​ ​ដែល​តថាគត​ចំរើន​ហើយ​។​
 ​[​៤៤៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​កើតឡើង​ហើយ​ ​ញាណ​កើតឡើង​ហើយ​ ​បញ្ញា​កើតឡើង​ហើយ​ ​វិជ្ជា​កើតឡើង​ហើយ​ ​ពន្លឺ​កើតឡើង​ហើយ​ ​ដល់​តថាគត​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ដែល​តថាគត​មិនធ្លាប់​បានឮ​ ​បាន​ស្តាប់​ក្នុង​កាលពីដើម​ថា​ ​នេះ​ជា​ឥទ្ធិបាទ​ ​ប្រកប​ដោយ​វិ​រិ​យស​មា​ធិ​ ​និង​បធាន​សង្ខារ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​(​មិនធ្លាប់​បានឮ​ ​បាន​ស្តាប់​)​ ​ថា​ ​ឥទ្ធ​បាទ​ ​ប្រកប​ដោយ​វិ​រិ​យស​មា​ធិ​ ​និង​បធាន​សង្ខារ​នោះ​ឯង​ ​ដែល​តថាគត​ត្រូវ​ចំរើន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​កើតឡើង​ហើយ​ ​ញាណ​កើតឡើង​ហើយ​ ​បញ្ញា​កើតឡើង​ហើយ​ ​វិជ្ជា​កើតឡើង​ហើយ​ ​ពន្លឺ​កើតឡើង​ហើយ​ ​ដល់​តថាគត​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ដែល​តថាគត​ ​មិនធ្លាប់​បានឮ​ ​បាន​ស្តាប់​ ​ក្នុង​កាលពីដើម​ថា​ ​(​នេះ​ជា​ឥទ្ធិបាទ​)​ ​ដែល​តថាគត​បាន​ចំរើន​ហើយ​។​
ថយ | ទំព័រទី ២៦៨ | បន្ទាប់
ID: 636852633975010767
ទៅកាន់ទំព័រ៖