ព្រះត្រៃបិដក ភាគ ៣៨

 ​[​៤៤៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​កើតឡើង​ហើយ​ ​ញាណ​កើតឡើង​ហើយ​ ​បញ្ញា​កើតឡើង​ហើយ​ ​វិជ្ជា​កើតឡើង​ហើយ​ ​ពន្លឺ​កើតឡើង​ហើយ​ ​ដល់​តថាគត​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ដែល​តថាគត​ ​មិនធ្លាប់​បានឮ​ ​បាន​ស្តាប់​ ​ក្នុង​កាលពីដើម​ថា​ ​នេះ​ជា​ឥទ្ធិបាទ​ ​ប្រកបដោយ​ចិត្ត​សមាធិ​ ​និង​បធាន​សង្ខារ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​(​មិនធ្លាប់​បានឮ​ ​បាន​ស្តាប់​)​ ​ថា​ ​ឥទ្ធិបាទ​ប្រកបដោយ​ចិត្ត​សមាធិ​ ​និង​បធាន​សង្ខារ​នេះឯង​ ​ដែល​តថាគត​ត្រូវ​ចំរើន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​កើតឡើង​ហើយ​ ​ញាណ​កើតឡើង​ហើយ​ ​បញ្ញា​កើតឡើង​ហើយ​ ​វិជ្ជា​កើតឡើង​ហើយ​ ​ពន្លឺ​កើតឡើង​ហើយ​ ​ដល់​តថាគត​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ដែល​តថាគត​ ​មិនធ្លាប់​បានឮ​ ​បាន​ស្តាប់​ ​ក្នុង​កាលពីដើម​ថា​ ​(​នេះ​ជា​ឥទ្ធិបាទ​)​ ​ដែល​តថាគត​ ​បាន​ចំរើន​ហើយ​។​
ថយ | ទំព័រទី ២៦៩ | បន្ទាប់
ID: 636852634137050035
ទៅកាន់ទំព័រ៖