ព្រះត្រៃបិដក ភាគ ៣៨
ថ្ងៃនេះ ឱជារសខារ ពេញចិត្តអញក្តី។ ថ្ងៃនេះ ឱជារសមិនខារ ពេញចិត្តអញក្តី។ ថ្ងៃនេះ ឱជារសប្រៃ ពេញចិត្តអញក្តី។ ថ្ងៃនេះ ឱជារសសាប ពេញចិត្តអញក្តី ព្រះរាជា ឬមហាមាត្យ របស់ព្រះរាជា ទ្រង់លាព្រះហស្តទទួលនូវភត្ត និងម្ហូបមានឱជារសសាបក្តី ទ្រង់ទទួលហើយ ទទួលទៀត នូវភត្ត និងម្ហូបមានឱជារសសាបក្តី ទ្រង់ពោលសរសើរភត្ត និងម្ហូបមានឱជារសសាបក្តី។ ម្នាលភិក្ខុទាំងឡាយ អ្នកចំអិននូវភត្តនោះឯង ជាអ្នកប្រាជ្ញ ឈ្លាសវៃ ប៉ិនប្រសប់ តែងបាននូវគ្រឿងស្លៀកពាក់ផង បាននូវថ្លៃឈ្នួលផង បាននូវរង្វាន់ទាំងឡាយផង។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា អ្នកចំអិនភត្តនោះ ជាអ្នកប្រាជ្ញ ឈ្លាសវៃ ប៉ិនប្រសប់ រៀននូវវិធីចំអិនភត្តរបស់ខ្លួន យ៉ាងណាមិញ។
ID: 636852239207921381
ទៅកាន់ទំព័រ៖