ព្រះត្រៃបិដក ភាគ ៣៨

​ដើម្បី​ជា​ប្រយោជន៍​ ​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ជន​ច្រើន​ ​ដើម្បី​អនុគ្រោះ​ ​ដល់​សត្វលោក​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ដូច្នេះ​ឡើយ​ ​ព្រោះ​មារ​ចូល​មក​ជ្រែក​ចិត្ត​។​
 [​៤៤៩​]​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​មាន​ព្រះពុទ្ធដីកា​ ​(​និង​ព្រះ​អានន្ទ​)​ ​ជា​គំរប់​ពីរ​ដង​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​នឹង​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ជា​គំរប់​ ​៣​ ​ដង​ថា​ ​ម្នាល​អានន្ទ​ ​ក្រុង​វេសាលី​ ​គួរ​ជាទី​រីករាយ​ ​ឧទេន​ចេតិយ​ ​គួរ​ជាទី​រីករាយ​ ​គោតម​កចេតិយ​ ​គួរ​ជាទី​រីករាយ​ ​សត្តម្ព​ចេតិយ​ ​គួរ​ជាទី​រីករាយ​ ​ពហុ​បុត្ត​កចេតិយ​ ​គួរ​ជាទី​រីករាយ​ ​សា​រន្ទទ​ចេតិយ​ ​គួរ​ជាទី​រីករាយ​ ​បា​វាល​ចេតិយ​ ​គួរ​ជាទី​រីករាយ​។​ ​ម្នាល​អានន្ទ​ ​បុគ្គល​ណាមួយ​ ​បាន​ចំរើន​ ​ឥទ្ធិបាទ​ ​៤​ ​ធ្វើឲ្យ​ច្រើន​ ​ធ្វើឲ្យ​ដូចជា​យាន​ ​ធ្វើឲ្យ​ជាទី​តាំងនៅ​ ​តាំង​ទុក​រឿយ​ ​ៗ​ ​សន្សំទុក​ ​ផ្តើម​ទុក​ល្អ​ហើយ​ ​បើ​បុគ្គល​នោះ​ ​ប្រាថ្នា​ ​អាច​នៅ​អស់​ ​១​ ​អាយុកប្ប​ ​ឬ​ជាង​មួយ​អាយុកប្ប​ក៏បាន​។​ ​ម្នាល​អានន្ទ​ ​តថាគត​ ​បាន​ចំរើន​ឥទ្ធិបាទ​ ​៤​ ​បាន​ធ្វើឲ្យ​រឿយ​ ​ៗ​ ​បាន​ធ្វើឲ្យ​ដូចជា​យាន​ ​បាន​ធ្វើឲ្យ​ជាទី​តាំងនៅ​ ​បាន​តាំង​ទុក​រឿយ​ ​ៗ​ ​បាន​សន្សំទុក​ ​បាន​ផ្តើម​ទុក​ល្អ​ហើយ​។​ ​ម្នាល​អានន្ទ​ ​បើ​តថាគត​ប្រាថ្នា​ ​អាច​នៅ​អស់​មួយ​អាយុកប្ប​ ​ឬ​ជាង​មួយ​អាយុកប្ប​ក៏បាន​។​
ថយ | ទំព័រទី ២៧៣ | បន្ទាប់
ID: 636852635034581371
ទៅកាន់ទំព័រ៖