ព្រះត្រៃបិដក ភាគ ៣៨

​បើក​ ​ចែក​ ​ធ្វើឲ្យ​ងាយ​បាន​ ​ទាំង​មិនទាន់​សង្កត់សង្កិន​បរ​ប្ប​វាទ​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​ជា​កិច្ច​ ​ដែល​ខ្លួន​បាន​សង្កត់សង្កិន​ដោយ​ល្អ​ ​តាម​ពាក្យ​ដែល​សម​ហេតុ​ ​ហើយនិង​សំដែងធម៌​ ​ប្រកបដោយ​បាដិហារ្យ​ទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក៏​ក្នុង​កាល​ឥឡូវនេះ​ ​ពួក​ភិក្ខុនី​ ​ជា​សាវិកា​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បាន​ឈ្លាស​ ​វាងវៃ​ ​ក្លៀវក្លា​ ​ជា​ពហុស្សូត​ ​ទ្រទ្រង់ធម៌​ ​ប្រតិបត្តិ​ធម៌​ ​សមគួរ​ដល់​ធម៌​ ​ប្រតិបត្តិ​ដោយ​កោតក្រែង​ ​ប្រព្រឹត្ត​តាម​ធម៌​ហើយ​ ​ទាំង​បាន​រៀន​នូវ​វាទៈ​ ​នៃ​អាចារ្យ​របស់​ខ្លួន​ ​ហើយ​ប្រាប់​ ​សំដែង​ ​បញ្ញត្ត​ ​តាំង​ទុក​ ​បើក​ ​ចែក​ ​ធ្វើឲ្យ​ងាយ​បាន​ហើយ​ ​ទាំង​សង្កត់សង្កិន​ ​នូវ​បរ​ប្ប​វាទ​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​ជា​កិច្ច​ ​ដែល​ខ្លួន​សង្កត់សង្កិន​ដោយ​ល្អ​ ​តាម​ពាក្យ​ដែល​សម​ហេតុ​ ​ហើយ​សំដែងធម៌​ ​ប្រកបដោយ​បាដិហារ្យ​បាន​ហើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បរិនិព្វាន​ទៅ​ ​សូម​ព្រះ​សុគត​ ​បរិនិព្វាន​ទៅ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះ​ឥឡូវនេះ​ ​ជា​កាលគួរ​ ​ល្មម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បរិនិព្វាន​ហើយ​។​
ថយ | ទំព័រទី ២៧៧ | បន្ទាប់
ID: 636852635995716345
ទៅកាន់ទំព័រ៖